គ្រាន់តែរឿងត្រី១ទៅ២ក្បាល់សោះ!!! បុរសម្នាក់ ខឹងប្រពន្ធស្ដីឲ្យបន្តិចន្តូច ទ្រាំមិនបានទាញ ញញូរវាយក្បាលប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញៈ កាលពីវេលាម៉ោង ១ៈ១៥នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឥដ្ឋ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង មានករណីអំពើហិង្សា ប្ដីវាយប្រពន្ធ បណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ។សមត្ថកិច្ចបានឲ្យដឹង ជនសង្ស័យមានឈ្មោះ សី វ៉េ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកញញួរវាយប្រពន្ធ ឈ្មោះ ហុក សុផល ភេទស្រី អាយុ៤២ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។