សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបីនាក់ ពីបទជួញដូរ និងប្រើប្រាស់ សារធាតុញៀន....
-

ភ្នំពេញ៖ ជនសង្ស័យ​ទាំង៣នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះ​ឈើ​បាក់បែក ផ្លូវ​រថភ្លើង ភូមិ៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង៣នាក់ ទី១.ឈ្មោះ ហុន ស្រី​នាង ភេទ​ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (ឃាត់ខ្លួន)។ ទី២.ឈ្មោះ សួន មុំ ភេទ​ស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (ឃាត់ខ្លួន)។ ទី៣.ឈ្មោះ ប៊ុ​ន្នី សម្បត្តិ ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (ឃាត់ខ្លួន) រួមនិងវត្ថុតាង ទី១-ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន២កញ្ចប់​ធំ (ពីរ​កញ្ចប់​ធំ), ទី២-ថង់​ប្លា​ស្ទិ​ច​មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ ដោយ៖ និស្ស