ជំនន់ទឹកភ្លៀងនិងការបាក់ដីនៅប្រទេសជប៉ុន មានមនុស្សស្លាប់កើនដល់៨១នាក់ហើយ រួមទាំងមានការបាត់ខ្លួនជាច្រើននាក់ទៀត
ជប៉ុន៖ ការធ្លាក់ភ្លៀងខ្លាំងបានវាយប្រហារលើប្រទេសជប៉ុនខាងលិច និងខាងត្បូង ជាហេតុនាំអោយមានការព្រមានអំពីគ្រោះមហន្តរាយនៅលើកោះគ្យូស៊ូ និងស៊ីកូគុនៅក្នុងថ្ងៃអាទិត្យនេះ ខណៈចំនួនមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិនេះបានឡើងដល់៨១នាក់ និងបាត់ខ្លួនជាច្រើននាក់ ស្របពេលមនុស្សរាប់លាននាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះសម្បែង ។ ការធ្លាក់ភ្លៀងខ្លាំងក្នុងកំរិតលើសធម្មតា៣ដង បានបង្កការបាក់ដី និងធ្វើអោយទន្លេមានទឹកពេញប្រៀប ដែលនាំអោយមនុស្សជាច្រើននាក់ជាប់គាំងនៅក្នុងលំនៅដ្ឋាន ឬលើដំបូលផ្ទះ ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។