ស្រីៗចូលKTVច្រៀងលេង បានឈ្លោះគ្នាជាមួយបុគ្គលិកស្រីដូចគ្នា ដល់ពេលគិតលុយចេញមកវិញ ស្រាប់តែវ៉ៃគ្នាផ្អើលដល់សមត្ថកិច្ច
ភ្នំពេញ ៖ បុរសម្នាក់នឹងស្ត្រី២នាក់បានចូលទៅច្រៀងខារ៉ាអូខេBK នៅម្តុំបឹងកក់រ៉ារទេះភ្លើង លុះពេលដែលច្រៀងបានមួយសន្ទុះ ក៏មានខាងភ្ញៀវស្រីម្នាក់ចូលទៅបត់ជើងក្នុងបន្ទប់ទឹកស្របពេលនារីខារ៉ាអូខេម្នាក់គាត់ចង់ចូលបន្ទប់ទឹកដែរ និងមិនដឹងថាមានមនុស្សនៅខាងក្នុង ក៏គាស់ទ្វា ស្រាប់តែនារីជាភ្ញៀវខឹងឈ្លោះប្រកែកគ្នា រហូតចេញគិតលុយចេញក្រៅក៏វៃគ្នាផ្អើលពេញមុខខារ៉ាអូខេ បណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធាត្រឈានចូល ថ្ងៃទី៦ ខែកក្តដាឆ្នាំ២០១៨ តាមបណ្តោយផ្លូវរ៉ារទេះភ្លើងស្ថិតនៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។