ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ យុវជនម្នាក់ក្រោយពីបាត់ខ្លួនអស់រយៈពេល៧ថ្ងៃ ក្រុមគ្រួសាររកឃើញវិញបានត្រឹមឆ្អឹងមួយកញ្ចប់ដែលគេបន្សល់ទុក នៅវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក។ ហេតុការណ៍ដែលក្រុមគ្រួសារសពជនរងគ្រោះមកយកធាតុ ទៅធ្វើបុណ្យនោះនៅ វត្តទួលសន្តិវ័ន ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ ក្រុមគ្រួសារបាននិយាយរិះគន់ដល់សមត្ថកិច្ច ប៉ុស្តិ៍ស្ទឹងមានជ័យ១ ដែលមិនចុះទៅធ្វើកំណត់ហេតុដល់មន្ទីរពេទ្យហើយ មិនរាយការណ៍ដល់ក្រុមគ្រួសារឱ្យបានដឹង។ ក្នុងនោះជនរងគ្រោះមានអត្តសញាណជាប់នៅក្នុងខ្លួនផង ទុករហូតជនរងគ្រោះស្លាប់ នៅមន្ទីរពេទ្យហើយដឹកសពជនរងគ្រោះយកទៅបូជានៅ វត្តទួលសន្តិវ័ន បាន៥ថ្ងៃទើបដឹងដំណឹងដល់ក្រុមគ្រួសារ ហើយមកទទួលធាតុ(ឆ្អឹង)យកទៅធ្វើបុណ្យនៅគេហដ្ឋានជនរងគ្រោះ។




