ប្អូនប្រុសកំសត់ ប្រឹងធាក់កង់ពីភ្នំពេញ ទៅកំពង់ចាម ក្រោយពីលឺដំណឹងថាម្តាយឈឺនោះ ពេលនេះអ្នកម្តាយបានធូរស្បើយបន្តិចហើយ អរគុណដល់ទឹកចិត្តសប្បុរសជនដែលបានជួយដល់ម្តាយប្អូនប្រុស...(មានវីដេអូ)
បើយោងតាមគណនីហ្វេសប៊ុក របស់បងប្រុស Thoeun Pnn បានធ្វើការបង្ហោះពីរូបភាពរបស់ប្អូនប្រុសម្នាក់ដែល បានជិះកង់ ពីភ្នំពេញ ទៅខេត្តកំពង់ចាម ដើម្បីទៅមើលអ្នកម្តាយដែលកំពុងតែគេងសម្រាកនៅមន្ទីរពេទ្យ។ នៅក្នុងហ្វេសប៊ុករបស់បងប្រុសបានលើកឡើងថា "ទឹកចិត្តល្អ ការជួយគ្នាក្នុងគ្រាអាសន្ន មនុស្សម្នាក់ៗត្រូវចងចាំទុកអំពើតែងតែឈ្នះអំពើអាក្រក់ អរគុណបងស្រី សែម សុភីនឹងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនដែលបានជួយថវិកាដល់ប្អូនប្រុសចំនួន ៣.១៦០០.០០រៀល ដែលជិះកង់ពីភ្នំពេញមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយខេត្តកំពង់ចាមចំងាយ៦០គីឡូម៉ែត្រដើម្បីមកមើលម្តាយឈឺ កំសត់ណាស់?"។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។