ព្រោះតែ Word Cup ទើបបងធ្វើចោរ!!! ឃាត់ខ្លួនជនសង្ស័យម្នាក់ បំណងលួចម៉ូតូគេមួយគ្រឿងជិះពីក្រុងខេមរភូមិន្ទ សំដៅទៅ រាជធានីភ្នំពេញ ដើម្បីយកទៅលក់
កោះកុងៈ ជនសង្ស័យម្នាក់នេះ ត្រូវបានប៉ូលីសស្រុកបូទុមសាគរ ឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០១៨ នៅឃុំអណ្តូងទឹក បញ្ជូនមកកាន់ស្នងការដ្ឋានប៉ូលីស ខេត្តកោះកុង ដើម្បីបន្តចាត់ការតាមនិតិវិធី ក្រោយជនសង្ស័យរូបនេះ លួចម៉ូតូគេមួយគ្រឿងជិះពីក្រុងខេមរភូមិន្ទ សំដៅទៅ រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ មកកាន់ខេត្តកោះកុង។ ជនសង្ស័យឈ្មោះ យន់ បូណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។