ស្រ្ដីម្នាក់បានមកដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍រកប្ដីរបស់គាត់ ប៉ុន្តែ ដោយសារតែសព្វថ្ងៃនេះ គាត់រស់នៅក្នុង សង្កាត់ចោមចៅ២ ទើបនគរបាលប៉ុស្ដិ៍ចោមចៅ៣ សុំគាត់ទៅដាក់ពាក្យប្ដឹង នៅឯសង្កាត់ចោមចៅ២វិញ
ភ្នំពេញៈ កាលពីថ្ងៃអង្គារត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍រកប្ដីរបស់គាត់ ប៉ុន្តែ ដោយសារតែសព្វថ្ងៃនេះគាត់រស់នៅក្នុងសង្កាត់ចោមចៅ២ ទើបនគរបាលប៉ុស្ដិ៍ចោមចៅ៣ សុំគាត់ទៅដាក់ពាក្យប្ដឹងនៅឯសង្កាត់ចោមចៅ២វិញ ។ ស្ត្រីរូបនេះបានឲ្យដឹងថា គាត់និងប្ដីបានយកគ្នាដោយមិនបានរៀបការអស់រយ:ពេលជិត២០ឆ្នាំកន្លងមកហើយ ដោយមិនបានរៀបការឡើយ និងបង្កើតបានកូនប្រុសម្នាក់ឈ្មោះជ្រឹម សុខនី អាយុ១៧ឆ្នាំ ជាកម្មករសិប្បកម្មតុទូ នៅឯស្រុកកំណើតខាងគាត់ សព្វថ្ងៃពួកគាត់បាននាំគ្នាមកស្នាក់នៅក្នុងភូមិព្រៃស្ពឺសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។