អាណិតក្មួយស្រីណាស់!!! តូចចិត្តប្រពន្ធមានប្តីថ្មី ដឹកដៃកូនស្រី មកលោតទឹកស្ពាន
ភ្នំពេញៈ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានហេតុការណ៍ភ្ញាក់ផ្អើល មួយដោយបុរសម្នាក់មានវិបត្តិក្នុងគ្រួសារ ខឹងប្រពន្ធមានប្តីថ្មី ខូចចិត្តនាំកូនស្រីអាយុ៧ឆ្នាំ មកលោតទឹកសម្លាប់ខ្លួន ខណ:ដែលឪពុកលិចក្នុងទន្លេបាត់ រីឯកូនស្រីវិញ ត្រូវបានគេជួយស្រង់ទាន់ពេល។ ឪពុកដែលនាំកូនមកលោតទឹកសម្លាប់ខ្លួននោះឈ្មោះ ទៀង អាយុ៣០ មុខរបរនៅផ្ទះ ឯកូនស្រី ឈ្មោះ ហង្ស លីហ្សា អាយុ៧ឆ្នាំ ស្នាក់នៅជាមួយឪពុក នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។