លោកអូស្មាន ហាស្សាន់ ពលការនី កែន ចន្ថា ដែលចាញ់បោកមេខ្យល់៤ឆ្នាំ ទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត ត្រូវបានសង្រ្គោះឲ្យត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ ដល់ពលការនី កែន ចន្ថា ដែលបានចាញ់បោកមេខ្យល់ បានបញ្ជូននាងទៅបម្រើការងារដោយ ខុសច្បាប់ នៅអារ៉ាប៊ីសាអូឌីត អស់រយៈពេលជាង៤ឆ្នាំ ។ ការផ្តល់កិច្ចអន្តរាគមន៍នេះ ឆ្លើយតបនឹង ការទទូចស្នើសុំជំនួយពី ពលការនីខាងលើ តាមបណ្តាញសង្គមហ្វេសប៊ុក ដែលបានរៀបរាប់ពីដំណើរដើមទង នៃការដែលខ្លួនត្រូវបានចាញ់បោកមេខ្យល់មកធ្វើជា ពលការនីបម្រើការងារផ្ទះនៅអារ៉ាប៊ីសាអូឌីត ដោយរងការកេងប្រវញ្ញកម្លាំងពលកម្ម ការធ្វើទុក្ខបុកម្នេញពីថៅកែ និង ការមិនផ្តល់ប្រាក់បៀវត្សជាដើម ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។