លោក មាស រិទ្ធី ត្រលប់ពីថៃវិញហើយ បកស្រាយចំងល់ដែលមហាជនរិះគន់ និងថែមទាំងនិយាយលម្អិតពីការបាត់ខ្លួនក្មេងៗ(មានវីដេអូ)
ភ្នំពេញ៖ បន្ទាប់ពីលោកមាស ឫទ្ធី បានទៅដល់ កន្លែងកើតហេតុបាត់មនុស្សចំនួន ១៣នាក់ គឺនៅ រូងភ្នំ “នាងដេក” ក្នុងប្រទេសថៃមក។ នៅព្រឹក ថ្ងៃចន្ទនេះ លោកក៏បានធ្វើការផ្សាយព័ត៌មានលម្អិត អំពីរឿងករណីបាត់ខ្លួនក្មេងៗចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងរូងភ្នំ Tham Luang ស្រុក Mae Sai ខេត្ត Chiang Rai ប្រទេសថៃ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក ចំពោះមហាជនជាច្រើនមិនថាតែនៅប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែបណ្តាលប្រទេសលើពិភពលោកជាច្រើន និងនៅកម្ពុជាយើងក៏ចាប់អារម្មណ៍ដែរ ហើយថ្មីៗនេះ ដើម្បីជៀសវាងដំណឹងមិនពិត លោក មាស រិទ្ធី អ្នកសារព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ បានចុះទៅប្រមូលព័ត៌មាននៅកន្លែងកើតហេតុដោយផ្ទាល់តែម្ដង។


















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។