ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំ អគ្គស្នងការដ្ឋាន នគរបាលជាតិ លោកនាយឧត្តមនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានអះអាងថា នគរនឹងចាប់ផ្តើមរឹតបន្តឹងប័ណ្ណបើកបរអន្តរជាតិ ខណៈមានជនបរទេសកាន់តែច្រើននៅប្រទេសកម្ពុជា ហើយពួកគេបានបើករថយន្តដោយខ្លួនឯង និងបរទេសខ្លះមានតែប័ណ្ណបើកប្រទេសខ្លួន ហើយពុំមានប័ណ្ណបើកបរកម្ពុជា ។









