លោក ដួង សុខគា ពោលពាក្យថា ងាកចូលពេទ្យ ងាកនឹកពេទ្យ...
ភ្នំពេញ៖ ពិធីករសម្បូរវោហារ លោក ដួង សុខគា ដែលទទួលបានការគាំទ្រ និងបានការសរសើរពីបងប្អូន ដែលរូបលោកបានជួយមិត្តភិក្តមានជំងឺប្រសៃប្រសាទ ស្រាប់តែពេលនេះរូបលោក មានជំងឺគ្រុនញាក់ញ័រ សុំកម្លាំងចិត្តពីបងប្អូនថា "សូមឲ្យកម្លាំងចិត្តមួយមក បងប្អូន"។ ពិធីកររូបស្រស់រូបនេះ បានលើកឡើងនៅបណ្តាញសង្គមរបស់លោកថា "ងាកចូលពេទ្យ ងាកនឹកពេទ្យ!! ថែរក្សាសុខភាព រដូវមូសខ្លាហើយ! ហើយអាកាសធាតុក៏យ៉ាប់ទៅទៀត។ កុំឲ្យទ្រោមប្រាណដូចខ្ញុំ យប់មិញអត់បានគេងមួយយប់! រងារញ័រញាក់!"។ ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើនខមិនថា "សូមវត្ថុសាកសិទ្ឋនិងព្រះដែលមានបារមីជួយតាមថែរក្សាឲ្យបងបានជាក្នុងពេលឆាប់ៗនេះផងចុះ។"លោក៏បានផ្ងើរសារទៅកាន់អ្នកគាំទ្រ និង ប្រិយបងប្អូន ថា "សូមអរគុណណាស់បងប្អូនទាំងអស់"។




















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។