ប្រមុខការពារជាតិកម្ពុជា ហួសចិត្តចំពោះករណីជនកំសាកថៃ វាយកងទ័ពកម្ពុជា
ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ហួសចិត្តនឹងករណីជនកំសាកថៃ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានយោធាថៃ ឆ្លៀតចាប់ដៃ រួចដាល់កងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ។ លោក ទៀ សីហា ក៏បង្ហាញការមិនពេញចិត្តមិនបានសុំទោសមកកម្ពុជាជាផ្លូវការ ឬផ្សព្វផ្សាយថា ថៃសុំទោសចំពោះករណីប្រើហិង្សាលើកងទ័ពមម្ពុជា។ ប្រមុខការពារជាតិកម្ពុជា អះអាងថា ក្រសួងការពារជាតិកម្ពុជា តាមដានជាប់ជានិច្ចចំពោះករណីនេះ មិនឱ្យរួចផុតដោយងាយៗឡើយ។

នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងដូច្នេះនៅក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងទ័ពមួកខៀវ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។