លោក តាន់ គឹមសួរ ត្រូវតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញលិខិតអញ្ជើញឲ្យចូលទៅបំភ្លឺ ពាក់ព័ន្ធរឿង ដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត (ខុសច្បាប់) ...
Heang
-

លោក តាន់ គឹមសួរ ដែលនៅតាមបណ្តាញសង្គមគេស្គាល់ថា ជាអ្នកចូលរួមទប់ស្កាត់ និងការកាប់បំផ្លាញព្រៃឈើនោះ ត្រូវតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញលិខិតអញ្ជើញឲ្យចូលទៅបំភ្លឺនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងលិខិតអញ្ជើញលើកទី២ របស់លោក អឿន សំអុល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ថា ការហៅលោក តាន់ គឹមសួរ ឲ្យទៅឆ្លើយនេះ ពាក់ព័ន្ធរឿង ដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត (ខុសច្បាប់) នៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

គេមើលឃើញគាត់នៅតាមបណ្តាញសង្គមជាបុគ្គលម្នាក់ ការពារព្រៃឈើ តែលិខិតរបស់តំណាងអយ្យការ គឺសំដៅទៅលោកដឹកជញ្ជូនឈើខុសច្បាប់ទៅវិញ។ រង់ចាំមើលទៀតមើ តើលិខិតហៅលោក តាន់ គឹមសួរ ខាងលើនេះ អាចឈានដល់ចំណាត់ការបែបណាទៀត? ៕ ប្រភព៖ ស៊ន សុភក្រ្ត-Sorn Sopheak