ជួួយស៊ែរផងបើអាណិត... មួយគ្រួសារតឿទាំងអស់ ហើយមានជំងឺប្រកបរបររកក៏មិនកើតទៀត
ស្វាយរៀង៖ មនុស្សប្រុសស្រីបួននាក់ ដែលសុទ្ធសឹងជាមនុស្សតឿ មានទាំងពិការអង្គុយលើរទេះផង ក៏ត្រូវបានបណ្តាញសង្គមបង្ហោះរូបភាព អមដោយសារដង្ហើសុំក្តីអាណិតពីសប្បុរសជន ជួយផ្តល់ទាន ដល់ពួកគេបំពេញក្តីស្រេកឃ្លាន ដែលសព្វថ្ងៃរស់នៅប្រៀបគ្រួសារប្លែកពីគេហើយក្រីក្រ ប្រកបរបរអ្វីក៏មិនកើត ។ ក្នុងសារអំពាវនាវរកជំនួយជួយ ដែលបង្ហាញពីរូបភាពមនុស្សតឿឈមុខខ្ទមឫស្សីប្រកស្លឹកត្នោតទើបសង់ថ្មី មិនទាន់ទាំងជិតដំបូងនិងជញ្ជាំងបានចូលជ្រកផងនោះ ក៏ភ្ជាប់សាររៀបរាប់បង្ហាញថា «គ្រួសាដ៏កម្សត់ខ្វះខាតទាំងជីវភាព និងអាវៈជីវៈក៏មិនពេញលក្ខណៈនោះរស់នៅភូមិគរ៍ ឃុំ ដូង ស្រុករមាសហែក ខេត្តស្វាយរៀង»។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។