នាយករដ្ឋមន្ត្រីស្ដីទីថៃ អំពាវនាវឱ្យមានកិច្ចសន្ទនាតាមការទូតដើម្បីបន្ធូរបន្ថយជម្លោះ...
Heang
-

(បាងកក)៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានអំពាវនាវឱ្យមានកិច្ចសន្ទនាតាមផ្លូវការទូត ដើម្បីបន្ធូរបន្ថយ អំពើហិង្សានៅតំបន់ព្រំដែន។ នេះបើតាមកាសែតថៃ The Nation។

តាមលោក Phumtham រដ្ឋាភិបាលថៃ និងយោធាថៃកំពុងធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលបច្ចុប្បន្នជាប្រធានប្ដូរវេនអាស៊ាន ដើម្បីស្វែងរក ដំណោះស្រាយបន្ទាន់មួយដើម្បីបិទបញ្ចប់ជម្លោះ។ លោកបន្ថែមថាអាស៊ាននឹងចូលរួមក្នុងកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាជាមុន មុននឹងចាប់ផ្ដើមការកិច្ចពិភាក្សាជាមួយថៃ ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីមួយ៕ ប្រភព ៖  Fresh News