តារាកំប្លែង នាយ ធុង បានទទួលមរណៈភាពហើយនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យលោកសង្ឃដោយជំងឺប្រព័ន្ធផ្លូវដង្ហើម មុនពេលកើតហេតុ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការជួយសង្គ្រោះអាយុជីវិតនិងខិតខំតាមដានព្យាបាលជំងឺដោយឥតគិតថ្លៃ លោកត្រូវបានបញ្ជូនមកកាន់បន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបន្ទាប់ពីមានហេតុការណ៍ដួលក្នុងបន្ទប់ទឹកអស់រយៈពេលរាប់ម៉ោងអាចយកចេញពីបន្ទប់ទឹកបាន លុះដល់ពេលបញ្ចូនដល់មន្ទីរពេទ្យបានត្រឹមតែថ្ងៃស្រាប់តែអការៈរបស់លោក កាន់តែធ្ងន់ឡើងរហូតដល់បាត់បង់ជីវិត។
![](/wp-content/uploads/2024/5/1/media/large/278443/386724728_277937161871435_2276146698010083809_n.jpg?1714539133)
![](/wp-content/uploads/2024/5/1/media/large/278441/405175394_309623095369508_4216289553673871950_n.jpg?1714539133)
![](/wp-content/uploads/2024/5/1/media/large/278440/415515321_329311020067382_6053375488796466359_n.jpg?1714539132)
![](/wp-content/uploads/2024/5/1/media/large/278442/425936662_350488984616252_959221179713307116_n.jpg?1714539132)
![](/wp-content/uploads/2024/5/1/media/large/278444/438165504_122131062080242188_4826023667930694247_n.jpg?1714539133)
យោងតាមប្រភពពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា “បងស្លុតណាស់ ប្អូនធុង ព្រឹកម្សិលមិញប្អូនដឹងខ្លួនភ្លាមប្អូនអោយគេខលមកភ្លាមប្អូនហាក់បីដូចជាចង់ជួបបងលាបងពេលចុងក្រោយ យប់មិញបងទៅជួបប្អូន បែជាប្អូនមិនបាននិយាយហើយទៅចោលបាត់ ! បងស្រណោះណាស់ ពេលប្អូនឈឺប្អូនតែងតែនិយាយលេងថា ខ្ញុំអ្នកសិល្បៈគ្មានពឹងណាទេគឺមានតែពឹងបង អុឹម ជីវ៉ា ជួយហើយ បើខ្ញុំម៉េចម៉ាបងជួយខ្ញុំផង ព្រោះខ្ញំធាត់ពេក បងអើយ ។ ឱប្អូនធុងអើយ បងថាខែថ្មីហៅប្អូនថតរឿងកំប្លែងជាច្រើននិងរឿងអបរំពេលនេះប្អូនទៅបាត់”។
![](/wp-content/uploads/2024/5/1/media/large/278447/438264303_754250716858282_1439875074358902628_n.jpg?1714539140)
![](/wp-content/uploads/2024/5/1/media/large/278448/438906229_402511679413982_5391233565565537930_n.jpg?1714539140)
![](/wp-content/uploads/2024/5/1/media/large/278446/440879452_122131061696242188_8514398776745180005_n.jpg?1714539140)
![](/wp-content/uploads/2024/5/1/media/large/278445/440935600_122131061654242188_1580480671528246686_n.jpg?1714539140)
![](/wp-content/uploads/2024/5/1/media/large/278449/Screenshot_2024-05-01_112528.png?1714539141)