ទើបតែឃើញនៅកូនក្មេងថ្ងៃមុនសោះ ពេលនេះ សាលិ សម្រេចចិត្តភ្ជាប់ពាក្យ ហើយតបទៅអ្នករិះគន់បែបនេះ
សីហា
- 6231

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ ធុច សាលិ ដែលមានសមត្ថភាពពិសេសអាចនិយាយបានរហូតដល់ទៅ ១៥ ភាសាដែលបង្កឱ្យមានការភ្ញាក់ផ្អើលនិងល្បីល្បាញយ៉ាងខ្លាំង។ អមជាមួយសមត្ថភាព និងទេពកោសល្យរបស់ក្មេងប្រុសរូបនេះ ក៏ទទួលបានការជួយឧបត្ថម្ភជាច្រើន ជាពិសេសគេក៏ទទួលបានឱកាសទៅបន្តការសិក្សានៅក្នុងសាលារៀនដ៏ល្បីមួយកន្លែង នៅឯប្រទេសចិនផងដែរ ក្រោមការជួយឧបត្ថម្ភពីសាលាអរន្តជាតិមួយ។ 

ក្រោយពីបញ្ចប់កាលសក្សានៅក្រៅប្រទេសភ្លាមពេលនេះ ធុច សាលិ ក៏បានត្រឡប់មកប្រទេសកំណើតវិញផងដែរហើយកាលពី ២០២២ កន្លងទៅ ធុច សាលិ ទើបតែបានបញ្ចប់ការប្រលងថ្នាក់ទី ១២ របស់ខ្លួន។

សព្វថ្ងៃយុវជនរូបនេះមានអាយុ ២១ឆ្នាំ និងបានបន្តការសិក្សាឆ្នាំទីពីរជំនាញ Business ហើយក្រៅពីការសិក្សា ធុច សាលី ក៏បានបង្ហាញវត្តមាននៅក្នុងការសម្តែងរឿងខ្លីៗផងដែរ ។ 

មួយរយៈចុងក្រោយនេះ ធុច សាលិ បានបង្ហាញភាពស្និតស្នាលខ្លាំងជាមួយនឹងគូរស្នេហ៍ ហើយក៏បានទម្លាយថា នឹងធ្វើការភ្ជាប់ពាក្យ ជាមួយ កញ្ញា គីមមួយ ជាដៃគូសម្តែងរួមគ្នាដែលមានវ័យទើបតែ១៩ឆ្នាំ ដោយពួកកេបានចាប់ដៃគ្នារយៈពេលជា១ឆ្នាំមក ហើយក៏បានសន្យាជាមួយគូដណ្តឹងថា នឹងទិញរថយន្តទំនើប ហើយជំហ៊ានបន្តមានគំរោងទិញផ្ទះទៀតផង។

ក្រោយផ្ទុះការភ្ជាប់ពាក្យបែបនេះ ក៏មានអ្នកលេងក្នុងបណ្តាញសង្គមបានសរសេរពាក្យរិះគន់ថា មិនទាន់បានជួយសង្គមអ្វីទេ បែបជាមកភ្ជាប់ពាក្យជាមួយគ្នា ហើយនៅក្មេងទៀត គួរតែយកពេលរៀនសូត្រទើបល្អ។

ក្នុងនោះ សាលិ បានលើកឡើងថាកាលទៅរៀននៅប្រទេសចិនខ្លួនធ្លាប់ឡើងឆាកដ៏ធំនៅប្រទេសចិននឹងបានជួបសំណេះសំណាលជាមួយអ្នកមានៗនៅប្រទេសចិនជាច្រើនហើយពួកគេឱ្យតម្លៃណាស់ព្រោះគេយល់ថាខ្លួនជាធនធានមួយរូប។ យុវជន ធុច សាលិ ថាមិនមានអ្វីខុសទាស់ទេគ្រាន់តែខ្លួនស្នេហានោះ៕