សាកថ្មជីវិតជាមួយ vivo V29 Series
សីហា
-

ក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ មានម៉ាកទូរស័ព្ទជាច្រើន ក្នុងនោះដែរ vivo ជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីមួយ ដែលយល់ពីតម្រូវការរបស់មនុស្ស ទៅតាមការរីកចម្រើននៃសង្គម។ ប្រជាជនកម្ពុជាមានទំនោរប្រើប្រាស់ស្មាតហ្វូន នៅពេលយប់បន្ទាប់ពីធ្វើការ ការសិក្សា និង ពេលទំនេររបស់ខ្លួន ដើម្បីរក្សាការចងចាំជាមួយមិត្តភក្តិ គូស្នេហ៍ គ្រួសារ និងមិត្តរួមការងារ។

Aura light Portrait 2.0 ជាភ្លើងជំនួយពេលរាត្រី ផ្តាច់មុខរបស់ V29 ស៊េរី មានលក្ខណៈពិសេស ដែលអាចកំណត់ ឱ្យភ្លើងជំនួយពេលរាត្រីនោះ ខុសពីភ្លើងពិលនៃម៉ាកទូរស័ព្ទផ្សេងៗទៀត ព្រោះភ្លើងជំនួយពេលរាត្រី (Aura light Portrait 2.0) សមត្ថភាពកែពន្លឺ ដែលចែងចាំងខ្លាំងពេក ខ្សោយពេក ពេលថតរូប អោយទៅជារូបភាពដែលថតចេញមក ធ្វើអោយមាន ពន្លឺល្មមគ្រប់គ្រាន់ ស្បែក ភ្លឺ ម៉ដ្ឋ ស្អាត មិនអោយកុងពន្លឺ ឬ ធ្វើអោយស្បែកផ្លាស់ប្តូទៅតាមពណ៌ដោយសារពន្លឺជះពីខាងលើមកឡើយ និយាយទៅរូប ដែលថតចេញមកគឺដូចថតក្នុងស្ទូឌីយោ។

មិនថា ភ្លើងក្លឹបរាត្រីដ៏រស់រវើក ពន្លឺបារដ៏អន្លង់អន្លូច និង ពន្លឺអ៊ីយូតា( Neon-lit )ដែលជាពន្លឺចំរុះតាមដងផ្លូវ V29 series អាចសម្របពណ៌ទៅតាមសីតុណ្ហភាពពណ៌នៃពន្លឺ យ៉ាងងាយស្រួល ក្នុង ការ កែពន្លឺអោសមស្រប ទៅ

បរិស្ថានជុំវិញ ដោយឆ្លាតវៃ។ មិនតែប៉ុណ្ណោះ ដោយសារបច្ចេកវិទ្យាទំនើបថ្មីនៃកងពន្លឺនេះ បានធ្វើអោយ V29 series មានមុខងារ Ultra-Stable Video ដែលគាំទ្រដោយ OIS និង EIS អាចចាប់យកវីដេអូ ពេលរាត្រី អោយបានច្បាស់ជាង និង ភ្លឺជាងមុន មួយកំរិតទៀតផង។ សូមទស្សនាវីដេអូ seak vlogger និង mina ដើម្បីមើលថាតើវារំភើបប៉ុណ្ណា នៅគេហទំព័របស់ vivo Facebook page ។

One-Stop Vlog-Maker ការថតប្រចាំថ្ងៃជាមួយនឹងការសម្តែងដ៏មានឥទ្ធិពល។ V29 series ត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់ ដើម្បីឱ្យបុគ្គលម្នាក់ៗ ស្វែងរក ការបង្កើតមាតិការ និង ការធ្វើ vlogging ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ខ្លួនដោយខ្លួនឯង ជាមួយនឹង កម្មវីធីកាត់តដោយឆ្លាតវៃ របស់ V29 series ដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្នុងការជួយការកែសម្រួល រូបភាពឬ វីដេអូ ដែលអ្នកមានស្រាប់ បង្កើតអោយទៅ ជាវីដេអូថ្មី មួយ ដូចអ្នកជំនាញផលិតអញ្ជឹងដោយមិនចាំបាច់មាន កម្មវីធីកាត់ត វីដេអូរអីច្រើននោះទេ ដែល មុខងានោះមាន ឈ្មោះថា The Micro Movie ។ បន្ថែមពីលើមុខងារកាមេរ៉ា ស៊េរី V29បាន ផ្តល់នូវដំណើរការ ខ្លាំងខ្លាចំពោះ ប្រព័ន្ធប្រតិបត្តិការ ដែលផ្តល់បទពិសោធន៍អ្នកអោយអ្នកប្រើប្រាស់នូវប្រសិទ្ធភាព និង មានស្ថេរភាពដែលមិនមានភាពរអាក់រអួល ពេលកំពុងធ្វើដំណើរការដោយ V29 5G ប្រើ Qualcomm Snapdragon® 778G ឬឯ V29e ប្រើ Qualcomm Snapdragon® 695 ដែលធានាការភ្ជាប់ 5G យ៉ាងរលូនជាមួយនឹងដំណើរការដ៏អស្ចារ្យ ព្រមជាមួយនឹង Memory Booster របស់វា 12 GB RAM និង RAM 8 GB បន្ថែម។ សូមពិនិត្យមើលព័ត៌មានលម្អិតខាងក្រោម

រក្សាទុកពេលវេលាដ៏អស្ចារ្យរបស់អ្នកជាមួយនឹង V29 series។ ការលក់ជាផ្លូវការនៃស៊េរី vivo V29 ត្រូវបានកំណត់ពេលនៅថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2023។ តោះមក ឆែកមើល vivo V29 series បណ្តាលហាងដែលនៅជិតអ្នក។ ស៊េរី V29 និងរក្សាការចងចាំដ៏គួរឱ្យស្រឡាញ់របស់អ្នក និងសាកថ្មជីវិតរបស់អ្នកអោយមានន័យជាងមុន ។