(រាជធានីភ្នំពេញ) ៖ នាព្រឹក ថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ (Kulara Water Co.,Ltd.) ដែលជាក្រុមហ៊ុនផលិតទឹក រ៉ែ ធម្មជាតិ អូ គូលែន ជា ម៉ាក សញ្ញា ទឹក រ៉ែ ធម្មជាតិ ឈាន មុខ គេ បាន រៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសបើក យុទ្ធនាការ "អំណោយសុខភាពពីធម្មជាតិ" ជាយុទ្ធនាការអប់រំអំពីការថែទាំ សុខភាព និងការប្រកួតប្រជែងសមត្ថភាព លើភាពច្នៃប្រឌិតលើវិញ្ញាសារចំនួន៣ សម្រាប់សិស្សនិស្សិត និងសាធារណៈជនទូទាំងប្រទេសកម្ពុជា ដែលឆ្លុះបង្ហាញពីឆន្ទៈក្នុងការនាំមកនូវប្រណីតភាពល្អឥតខ្ចោះ និងការផ្សាភ្ជាប់ទៅនឹងអនាគត់របស់ប្រជាជនកម្ពុជា ក្នុងនាមជាម៉ាក សញ្ញា ទឹក រ៉ែ ធម្មជាតិ ឈាន មុខ គេ និងជាផលិតផលរបស់កម្ពុជា។

យុទ្ធនាការ "អំណោយសុខភាពពីធម្មជាតិ" នៃទឹករ៉ែធម្មជាតិ អូ គូលែន ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្រោម គោល បំណងចម្បងៗចំនួន៣ រួមមាន៖ ទី១ ចូលរួម បំផុស គំនិតអប់រំ ប្រជាជន កម្ពុជា ជាពិសេស យុវវ័យសម័យថ្មីដែលមានភាពមមាញឹកក្នុងការសិក្សា និងការបំពេញកិច្ចការងារប្រចាំថ្ងៃ រាប់ចាប់តាំងពីសិស្សានុសិស្សិកម្រិតវិទ្យាល័យឡើងមក ឱ្យចេះថែទាំ និង ស្រឡាញ់ សុខភាព តាមរយៈ ការបរិភោគ ចំណីអាហារ ដែល មាន ជីវជាតិ ការពិសារ ទឹក រ៉ែ ធម្មជាតិ ដែល មាន គុណភាព ខ្ពស់ និង ចូលរួម ធ្វើ លំហាត់ ប្រាណ ជា ប្រចាំ។

ទី២ យុទ្ធនាការដ៏មានគុណប្រយោជន៍នេះ នឹងរួមចំណែកក្នុងការលើកទឹកចិត្ត និងក្រើនរំលឹកដល់ប្រជាជនកម្ពុជា ឲ្យកាត់បន្ថយ រឺឈានទៅដល់ការបញ្ឈប់ការទទួលទានអាហារ និង ភេសជ្ជៈ ដែល មានហនិភ័យកម្រិតខ្ពស់ដល់ សុខភាព ដូចជាភេសជ្ជៈ ផ្អែម និង គ្រឿង ស្រវឹងជាដើម។

គោលបំណងទី៣ ដែលកានតែមានសារសំខាននោះ គឺការចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា តាមរយៈការផ្ដួចផ្ដើមរៀបចំការប្រកួតប្រជែងគំនិតច្នៃប្រឌិត សមត្ថភាព និងជំនាញសម្រាប់សិស្សនិស្សិត និងសាធារណៈជនទូទាំងប្រទេស លើវិញ្ញាចំនួន៣ ដូចជា ការប្រកួតរចនាផ្ទាំងផ្សព្វផ្សាយ (Poster Design Competition) ការផលិតវីដេអូខ្លីអត្ថន័យអប់រំសុខភាព (Short Film Competition) និងការប្រកួតរូបថតសុខភាព (Photo Competition)។ ការប្រកួតប្រជែងនេះនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការលើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យងាកមកចាប់យកកិច្ចការងារច្នៃប្រឌិត និងបង្កើតថ្មីអោយបានកាន់តែច្រើនឡើងៗ។

លោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ នៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានគូសបញ្ជាក់អោយដឹងផងដែរថា យុទ្ធនាការ "អំណោយសុខភាពពីធម្មជាតិ" មានរយៈពេលជិត៦ខែ ដោយចាប់ដំណើការពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ខាងមុខនេះ និងត្រូវបានបែងចែកជា៣ផ្នែកសំខាន់ ជាអាទិ៍ ទី១ យុទ្ធនាការនេះនឹងនាំមកនូវសិក្ខាសាលាអប់រំអំពីសុខភាពក្រោមប្រធានបទ “វិធីថែទាំសុខភាពសម្រាប់យុវវ័យនាយុគសម័យទំនើប” ដោយវត្តមានវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសុខាភិបាល និងការថែទាំសុខុមាលភាពគ្រួសារ។

សិក្ខាសាលានេះនឹងចែករំលែកចំណេះដឹងសំខាន់ៗអំពីរបៀបរបប ឬទម្លាប់វិជ្ជមានដល់សុខភាព ក្នុងការរស់នៅបែបមមាញឹករបស់ប្រជាពលរដ្ឋយើងនាពេលបច្ចុប្បន្ន រួមផ្សំជាមួយការរៀបចំរបបអាហារដែលមានអត្ថប្រយោជន៍ដលសុខភាព ដូចជាការជ្រើសយកទឹករ៉ែធម្មជាតិមកពិសារជាប្រចាំ ដើម្បីបំពេញជាតិរ៉ែសំខាន់ៗក្នុងការទ្រទ្រង់រាងកាយ ខួរក្បាល និងបេះដូងជាដើម។

ទី២ យុទ្ធនាការនេះបានរៀបចំនៅរថយន្តសម្រាប់ផ្សព្វផ្សាយសុខភាពទៅកាន់ទីតាំងវិទ្យាល័យ និងសកលវិទ្យាល័យ សរុប៥៨ទីតាំងទូទាំងប្រទេសកម្ពុជា។ រថយន្តនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ពោរពេញទៅដោយភាពច្នៃប្រឌិតដែលទាក់ទាញចំណាប់អារម្មណ៍យុវវ័យសម័យថ្មី ជាមួយសកម្មភាពកំសាន្តសប្បាយជាច្រើន ព្រមទាំងរង្វាន់ និងវុត្ថអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់។

រថយន្តយុទ្ធនាការនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីផ្នែកសំខាន់ទី៣ នៃយុទ្ធនាការសុខភាព "អំណោយសុខភាពពីធម្មជាតិ" នោះគឺ កម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងសមត្ថភាពលើវិញ្ញាសារសំខាន់ៗទាំង៣។ ការប្រកួតនេះនឹងបើកទូលាយ និងឥតគិតថ្លៃសម្រាបសិស្ស និស្សិត និងសាធារណជនទូទៅ ចុះឈ្មោះបញ្ជូនស្នាដៃរបស់ខ្លួនចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ជ័យលាភីនៃវិញ្ញាសារនីមួយៗរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយប្រាក់រង្វាន់សរុប ១០,០០០ ដុល្លារ ព្រមទាំងលិខិតសរសើរ និងវត្ថុអនុស្សាវរីយជាច្រើនសន្ធឹកសន្ធាប់ផងដែរ។

ពិសេសជានេះទៅទៀត បេក្ខជន បេក្ខនារីទាំងអស់នឹងមានឱកាសទៅទស្សនកិច្ចសិក្សារយៈពេល១យប់ ២ថ្ងៃ នៅរោងចក្រទឹករ៉ែធម្មជាតិ អូ គូលែន និងខេត្តសៀមរាប ដែលនេះគឺជាឱកាសដ៏កម្ររកបានដើម្បីសិក្សាស្វែងយលពីចង្វាក់ផលិតកម្មដ៏ទំនើបតាមបទដ្ឋានបច្ចេកវិទ្យាថ្មីមកពីអ៊ឺរ៉ុប ជាមួយការវិនិយោគយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គមខ្ពស់ តាមរយៈសកម្មភាពជាវិជ្ជមាន ដែលផ្ដោតលើការស្ដារបរិស្ថាន ការដាំឈើកម្រ ការប្រើថាមពលពន្លឺព្រះអាទិត្យ និងការអប់រំជាដើម។

មួយវិញទៀត លោកបណ្ឌិត Dr. Jacques Marcille អគ្គនាយកក្រុមហ៊ុន គូឡារ៉ា វ៉ធើរ (Kulara Water Co.,Ltd.) បានឱ្យយដឹងថា ទឹករ៉ែធម្មជាតិ អូ គូលែន ជាផលិតផលទឹករ៉ែធម្មជាតិឈានមុខមួយនៅកម្ពុជា ដែលបង្កប់ពីភាពបរិសុទ្ធស្រស់ថ្លា និងភាពរឹងមាំនៃបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ទឹករ៉ែធម្មជាតិ អូ គូលែន មានប្រភពមកពីទឹកក្រោមដីយ៉ាងជ្រៅក្នុងតំបន់អភិរក្សភ្នំគូលែន និងកោះកេរ ដែលមានការរក្សាការពារយ៉ាងល្អឥតខ្ចោះដោយធម្មជាតិ និងត្រូវបានផលិតតាមបទដ្ឋានបច្ចេកវិទ្យាថ្មីទំនើបមកពីអ៊ឺរ៉ុប ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់បារាំង។

ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជានូវទឹករ៉ែធម្មជាតិដែលមានគុណភាពខ្ពស់ ជួយទ្រទ្រង់ដល់សុខភាព ប្រណីតភាព និងការថែរក្សាតម្លៃនៃបេតិកភណ្ឌជាតិ។ តម្លៃស្នូលរបស់ក្រុមហ៊ុនរួមមាន គុណភាព ភាពបរិសុទ្ធ សុខមាលភាពល្អ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ។

ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានវិនិយោគយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមខ្ពស់ ដោយគាំទ្រដល់សកម្មភាពសង្គ្រោះធនធានធម្មជាតិ ការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងការកែលម្អជីវភាពសហគមន៍ តួរយ៉ាងយុទ្ធនាការសុខភាព "អំណោយសុខភាពពីធម្មជាតិ" នេះបានឆ្លុះបញ្ចាំងពីគុណតម្លៃស្នូល និងជំនឿរបស់ក្រុមហ៊ុន ថាអាចជុំរុញ និងលើកកម្ពស់ទាំងសុខុមាលភាពសហគមន៍ និងបរិស្ថានអោយខានតែបាន។

គួររំលឹកផងដែរថា ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ធ្លាប់បានរៀបចំយុទ្ធនាការនេះម្ដងរួចមកហើយកាលពីឆ្នាំ២០១៤ ដែលបានចែករំលែកនៅចំណេះដឹងអំពីការថែទាំសុខភាពទៅកាន់និស្សិតនៅសកលវិទ្យាល័យជាង១០ទីតាំងក្នុងរាជធានីភ្នំពេញ និងកៀរគរយុវជនកម្ពុជាដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតជិត១០០នាក់មកប្រកួតប្រជែងដណ្ដើមពានរង្វាន់ និងប្រាក់រង្វាន់ជ័យលាភីជាច្រើនសន្ធឹកសន្ធាប់ផងដែរ។

សម្រាប់សិស្សនិស្សិត និងសាធារណជនដែលមានបំណងចង់ចូលរួមសិក្ខាសាលាសុខភាពទៅតាមទីតាំងណាមួយក្នុងចំណោមទីតាំងទាំង៥៨ ដែលនៅជិតលោកអ្នក រឺចូលរួមកម្មវិធីប្រកួតភាពច្នៃប្រឌិតលើវិញ្ញាសារណាមួយ អាចតាមដាន រឺទំនាក់ទំនងទៅកាន់គេហទំព័រFacebook ផ្លូវការរបស់ទឹករ៉ែធម្មជាតិ អូ គូលែន និងលេខទូរស័ព្ទខាងក្រោម៖
គេហទំព័រFacebook ៖ www.facebook.com/eaukulenCambodia (http://www.facebook.com/eaukulenCambodia)
លេខទូរស័ព្ទ ៖ +855 88 587 7044 / 99 282 833