កូរ៉េខាងត្បូងអាចនឹងបង្កើនកូតា ទទួលយកកម្មករកម្ពុជា ប្រមាណ១ម៉ឺននាក់
Sokli
-

កូរ៉េខាងត្បូង ៖ លោកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានអះអាងបែបនេះ នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបមួយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាទីផ្សារការងារធំជាងគេទី២ សម្រាប់កម្មករកម្ពុជា បន្ទាប់ពីប្រទេសថៃ។ បច្ចុប្បន្ន មានកម្មករកម្ពុជា ប្រមាណ៦ម៉ឺននាក់ទៅធ្វើការនៅកូរ៉េខាងត្បូង ហើយបញ្ជូនលុយមកកម្ពុជា ប្រមាណពី៥០០លាន ទៅ៦០០លានដុល្លារ។ កម្មករកម្ពុជា ធ្វើការនៅកូរ៉េខាងត្បូង ទទួលប្រាក់ខែប្រមាណ១២០០ដុល្លារ ទៅ១៨០០ដុល្លារ អាស្រ័យទៅលើវិស័យការងារដែលពួកគេធ្វើ។

រីឯប្រភពច្បាស់ការណ៍មួយ បានអោយដឹងថា កូរ៉េខាងត្បូង អាចនឹងទទួលយកកម្មករកម្ពុជា ១០ ០០០ នាក់បន្ថែមទៀត។

ថ្នាក់ដឹកនាំទាំង២ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមាន សក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ជាចុងក្រោយ, ថ្នាក់ដឹកនាំទាំង២ បានបញ្ចប់ជំនួបនេះ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងរីករាយ ហើយសម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ឱ្យក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានស្នើដល់កូរ៉េខាងត្បូងបង្កើនការវិនិយោគនៅកម្ពុជា ពិសេសវិស័យ។

ជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាលទាំង២ ក៏បានយល់ព្រមជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ អោយឈាន ដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលដ៏ខ្លីខាងមុខផងដែរ៕