ថៃចង់ឱ្យ Tiago លុបសាក់Muay Thai ចេញ លោកឌួងឆាយ ប្រកាសចេញថ្លៃលុបសាក់ដោយជំនួសមកសាក់គុនខ្មែរវិញ
Sophea
-

ដូចដែលប្រិយមិត្ដមហាជនបានដឹងមកហើយអំពីកីឡាករសញ្ជាតិប្រេស៊ីលវ័យ 30ឆ្នាំ ដែលកំពុងតែទទួលបានការស្រលាញ់ចូលចិត្ដពីសំណាក់ប្រជាជនខ្មែរយ៉ាងច្រើនកុះករ ក្រោយពីកីឡាកររូបនេះបង្ហាញពីទឹកចិត្ដដ៏មុះមុតរបស់ខ្លួននៅក្នុងការស្រលាញ់ចូលចិត្ដប្រទេសកម្ពុជា មិនតែប៉ុណ្ណោះថែមទាំងបានធ្វើការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកថែមទាំងទៀតផង។

យ៉ាងណាមិញក្រោយពីកីឡាករTiago បានងាកចាប់ចិត្ដមកស្វែងយល់និងស្រលាញ់គុនខ្មែរ ក្រោយពីលោកយល់ឃើញថា ប្រទេសថៃនិងប្រទេសរបស់លោកមិនសូវបានផ្ដល់តម្លៃដល់លោកនោះឡើយ ប៉ុន្ដែនៅពេលដែលោកបានធ្វើការប្រកួតនៅក្នុងប្រទេសកម្ពុជា ប្រជាជនកម្ពុជា បានធ្វើការគាំទ្រនិងផ្ដល់កម្លាំងចិត្ដដល់រូបលោក ដែលធ្វើឱ្យលោកនឹកស្មានមិនដល់ ថាប្រជាជនកម្ពុជា ស្រលាញ់នឹងចូលចិត្ដខ្លួនបែបនេះសោះ ដែលជាហេតុធ្វើឱ្យសន្យាថានឹងលើកកម្ពស់មុខមាត់វិស័យគុនខ្មែរឱ្យពិភពលោកបានដឹង។

ក្រោយពីដំណឹងនៃការចាប់ចិត្ដនិងលើកកម្ពស់គុនខ្មែរ របស់កីឡាករប្រេស៊ីលរូបនេះបានធ្វើឱ្យប្រជាជនថៃមិនសប្បាយចិត្ដនោះឡើយ ដោយយល់ឃើញថា Tiago ធ្លាប់ហ្វឹកហាត់ប្រដាល់ម៉ឹយថៃរបស់ខ្លួន ប៉ុន្ដែបែរជាលើកតម្កើងគុនខ្មែរទៅវិញ មិនតែប៉ុណ្ណោះប្រជាជនថៃ ថែមទាំងបានប្រាប់ឱ្យកីឡាករប្រេស៊ីលរូបនេះធ្វើការលុបសាក់Muay Thaiនៅលើខ្នងចេញផងដែរ។

ក្រោយពីលេចឮនូវការមិនពេញចិត្ដរបស់ប្រជាជនថៃ ចំពោះការដែលឱ្យកីឡាករ Tiagoលុបស្នាមសាក់របស់ខ្លួនចេញ ស្រាប់តែលោក ឌួង ឆាយ ដែលជាម្ចាស់គម្រោងបុរីដោនថោន បានចេញមុខមកពីការគាំទ្រយ៉ាងពេញទំហឹងថា ​ខ្ញុំសូមចេញថ្លៃលុបសាក់ និងសាក់ដាក់គុនខ្មែរវិញ ដែលធ្វើឱ្យប្រជាជនខ្មែរគាំទ្រមតិយោបល់របស់លោកគ្រប់ៗគ្នា ដោយចង់ឱ្យឃើញមានស្នាក់សាក់គុនខ្មែរ ជំនួសម៉ឹយថៃវិញ ។