ក្រោយពីមានការបង្ហោះនូវព័ត៌មានជាហូរហែរពីសំណាក់មហាជនខ្មែរ ពីការស្រលាញ់និងការចូលចិត្ដទៅលើកីឡាករសញ្ជាតិប្រេស៊ីល Thiago នៅក្នុងនោះផងដែរគេសង្កេតឃើញថា លោកឱកញ៉ា ស្រីចាន់ថន ក៏បានធ្វើការបង្ហោះពីចំណាប់អារម្មណ៍របស់កីឡាករប្រេស៊ីលរូបនេះទៅកាន់ប្រជាជនកម្ពុជា ដោយលោកឱកញ៉ាបានធ្វើការបង្ហោះសំណេរថា ៖


ប្រទេសកម្ពុជាគឺជាប្រទសដ៏អស្ចារ្យ ហើយទីបំផុតខ្ញុំបានមកដល់ទឹកដីអច្ឆរិយហើយ នេះគឺជាពាក្យសម្តីរបស់ Thiago។
គាត់បាននិយាយថា គាត់ពិតជាមានមោទនភាពខ្លាំងពុំមានពាក្យថ្លែងឡើយ គាត់តែងតែហាត់ក្បាច់គុនមួយនេះរយៈពេល 18ឆ្នាំមកហើយ ប៉ុន្តែគាត់មិនដែលបានដឹងនោះទេថា ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកីឡាប្រដាល់ និងក្បាច់គុនដ៏វិសេសវិសាលតាំងពីរាប់ពាន់ឆ្នាំមុនបែបនេះ។


Thiago បន្ថែមទៀតថា កីឡាករប្រដាល់ជាច្រើននៅលើលោកក៏មិនបានដឹងនោះទេថា កម្ពុជាមានក្បាច់គុនដ៏ល្អឯង និងពិសេសអស្ចារ្យបែបនេះ។ គាត់បានប្តេជ្ញាចិត្តថា នឹងព្យាយាមផ្សព្វផ្សាយកីឡាគុនខ្មែរឲ្យពិភពលោកបានដឹងជាដាច់ខាត។
Thiago នឹងត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី 04.04.2023 ដើម្បីមករៀបចំកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជា។ នៅពេល Thiago ត្រលប់មកពីការប្រកួតនៅប្រទេសអាឡឺម៉ង់វិញខ្ញុំនឹងឲ្យក្រុមការងាររបស់ខ្ញុំទៅទទួលគាត់ពីព្រលានយន្តហោះភ្នំពេញផងដែរ។


ខ្ញុំមិនស្តាយថវិកា និងពេលវេលាដែលបានចំណាយសម្រាប់ការផ្សព្វផ្សាយគុនខ្មែររបស់យើងឡើយ ព្រោះខ្ញុំជឿថាមានតែខ្មែរខ្លួនឯងទេដែលស្រលាញ់សម្បត្តិវប្បធម៌ អរិយធម៌ និងជាតិសាសន៍របស់ខ្លួន។ បើយើងមិនផ្សព្វផ្សាយ តើនរណាគេមកផ្សាព្វផ្សាយឲ្យយើង? បងប្អូនមិនមាននរណាគេមកផ្សព្វផ្សាយឲ្យយើងឡើយ។ ជយោកម្ពុជា ជយោគុនខ្មែរ កម្ពុជារុងរឿង គុនខ្មែររីកចម្រើន។


ក្រោយពីព័ត៌មានមួយនេះបានធ្វើការចុះផ្សាយជាហូរហែបានធ្វើឱ្យប្រជាជនថៃជាច្រើនបានសម្ដែងនូវការមិនពេញចិត្ដនោះឡើយ ព្រោះកីឡាករ Thiago ធ្លាប់តែរស់នៅនឹងធ្វើការហ្វឹកហាត់ប្រដាល់មួយថៃរបស់ពួកគេ ឥលូវនេះកីឡាកររូបនេះ បែរទៅជាជួយផ្សព្វផ្សាយគុនខ្មែរទៅវិញ។


ដោយនៅក្នុងនោះសារព័ត៌មានថៃជាច្រើនក៏បានធ្វើការរៀបរាប់បែបនេះថា កម្ពុជាបាននឹងកំពុងព្យាយាមជម្រុញគុនខ្មែរដែលជាក្បាច់គុនរបស់គេឲ្យល្បីលើឆាកពិភពលោក ក្រោយពីពួកគេបញ្ជាក់ថា ខ្មែរជាម្ចាស់ដើមនៃការក្បាល់ប្រដាល់ ដោយមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ដជាភុស្ដតាង ។ ដំបូងឡើយ កម្ពុជា បានសម្រេចចិត្តប្រើប្រាស់កីឡា ស៊ី ហ្គេម ឆ្នាំ២០២៣ ដែលពួកគេបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ ជាឱកាសមួយដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែររបស់ខ្លួនទៅកាន់ពិភពលោក ដោយមិនប្រើពាក្យ « មុយ ថៃ» តែប្រើឈ្មោះ «គុនខ្មែរ»ជំនួសវិញ ។


ក្រៅពីនេះសារព័ត៌មានថៃ ក៏បានធ្វើការចុះផ្សាយពីកីឡាករសញ្ជាតិប្រេស៊ីល វ័យ៣០ ដោយបានធ្វើការសម្រេចចិត្ដប្ដូរឈ្មោះរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេក ពី thiago.muaythai ទៅជា Thiago Teixeira Kun Khmer ហើយប្រកាសថាខ្លួនស្រលាញ់គុនខ្មែរខ្លាំងណាស់ ហើយនឹងប្រកួតដោយប្រើក្បាច់គុនខ្មែរចាប់ពីពេលនេះតទៅ ដែលប្រការបែបនេះហើយទើបធ្វើឱ្យប្រជាជនថៃមួយចំនួនមិនសប្បាយចិត្ដជាខ្លាំង ដោយពួកគេបានធ្វើការនិយាយឡកឡឺយទៅកាន់លោកថា ៖


ចុះស្នាមសាក់ ដែលជាភាសាអង់គ្លេសដែលបុរសរូបនោះបានឆ្លាក់ដែលមានឈ្មោះថា MUAY THAIនៅលើខ្ខងរបស់លោក តើនឹងលុបចេញដែរឬទេ ដែលនេះពិតជារឿងកំប្លែងខ្លាំងណាស់ ដែលសាក់ពាក្យមួយថៃ ដែលជាប្រដាល់របស់ពួកគេ ហើយបែរជានិយាយថាស្រលាញ់គុនខ្មែរ។ មហាជនថៃក៏បានឡកឡឺយដាក់លោកបន្ថែមថា Thiago Tesera ធ្លាប់មករកប្រាក់ និងធ្វើការហ្វឹកហាត់នៅក្លឹបប្រដាល់មួយថៃនៅលើកោះភូកេតរបស់យើង ធ្លាប់ឡើងសង្វៀនប្រដាល់ថៃ និងបើកក្លឹបនៅក្នុងប្រទេសរបស់យើង មិនថាជា Thai Fight, Boxing Channel 8 និង Muay Thai Fighter X នោះទេ ប៉ុន្ដែពេលនេះបែរទៅជាសរសើរពីប្រទេសដទៃទៅវិញ តើបងប្អូនយល់យ៉ាងណាដែរ មនុស្សល្អមិនចេះថែរក្សា ដល់ពេលបាត់បងទើបនឹកសា្ដយក្រោយ។






















