ខេត្តកំពត ៖ ប្អូនស្រីដែល យកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្គ្រង ធ្វេីការធ្វេសប្រហែស បណ្តាលអោយដាច់ពោះវៀននោះ គាត់បានទទួលមរណភាព ។ នេះបើយោងតាម Facebook មួយដែលមានឈ្មោះថា ៖ (Seyha Sem) បានបង្ហោះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងបានបញ្ជាក់យ៉ាងដូច្នេះថា ៖ សេចក្ដីជូនដំណឹង ប្អូនស្រីដែល យកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្គ្រង ធ្វេីការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ គាត់បានទទួលមរណភាពកាលពី វេលាម៉ោង ០២ និង ១០នាទី រំលងអាធ្រាត្រយប់មិញ ឈានចូលព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហេីយ។ សពប្អូនស្រីយកមកធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាស័យដ្ឋានភូមិ អន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។
ស្វាមីរបស់នាង បានអង្វរដល់គ្រូពេទ្យ និងសប្បុរសជន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយភរិយាបានទៅព្យាបាលប្រទេសថៃម្តងទៀត។ ប៉ុន្តែខាងគ្រូពេទ្យប្រាប់ថា ជំងឺគាត់វិវឌ្ឍន៍ទៅធ្ងន់ធ្ងរ ឈានដល់សង្គ្រោះបន្ទាន់ដំណាក់កាលចុងក្រោយ ។ ទីបំផុត ! នាងបានទទួលមរណភាព សូមអោយវិញ្ញាណក្ខន្ត គាត់បានទៅកាន់សុគិតភព កុំបីឃ្លៀងឃ្លាតឡើយ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូដូចតទៅ ៖