ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវហាយវ៉េ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង មានហេតុការណ៍ដ៏គួររន្ធត់មួយបានកើតឡើង ដោយសារតែមាន រថភ្លើងមួយគ្រឿងបានចុចស៊ីផ្លេរជាសញ្ញាឲ្យដឹងយ៉ាងរំពង ខណៈអ្នកធ្វើសញ្ញាក៏គ្រវីទង់ ឲ្យអ្នកដំណើរបានឃើញ ដោយមានប៉ារ៉ាស់ត្រឹមត្រូវ ស្រាប់តែមានរថយន្តបែនដឹកថ្មគ្រួស មួយគ្រឿង បើកយ៉ាងលឿនមកបុកគ្នាពេញទំហឹង រុញអូសផ្ទប់ ក្រឡាប់ទាំងសងខាង ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទបែនដឹកថ្មគ្រួស បើកយ៉ាងលឿនពីលិចមកកើត ដោយមិនបានមើល អ្នកធ្វើសញ្ញាក៏គ្រវីទង់ ឲ្យអ្នកដំណើរបានឃើញ ដោយមានប៉ារ៉ាស់ត្រឹមត្រូវ ខណៈរថភ្លើងមួយគ្រឿងទៀតដឹកប្រេងឥន្ធនៈ កំពុងឆ្លងកាត់ ក៏បានចុចស៊ីផ្លេរជាសញ្ញាឲ្យដឹងយ៉ាងរំពង តែបែរជារថយន្តនេះបុកផ្ទប់នឹងរថភ្លើងពេញទំហឹង រុញអូសក្រឡាប់ទាំងសងខាងតែម្តង ។
ភ្លាមៗសមត្ថកិច្ចជំនាញបានចុះមកដល់ ដោយមានទាំងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ផងដែរ ខ្លាចក្រែងមានករណីអគ្គីភ័យណាមួយកើតឡើង ដោយសូមបញ្ជាក់ថា ហេតុការណ៍គ្មាននរណាម្នាក់ រងរបួសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែរងការខូចខាត រថយន្តនិងរថភ្លើងតែប៉ុណ្ណោះ ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖
