ប្រិយមិត្តពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា មុននឹងលែងលះគ្នាជាផ្លូវការ កាលពីចុងឆ្នាំ២០២០នោះ លោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា មានកូន៣នាក់ជាដំណក់ឈាមរួមគ្នា ក្នុងនោះប្រុស២នាក់ និងកូនស្រីពៅម្នាក់។
កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្ន កំពុងរស់នៅជាមួយម្ដាយ ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។
យោងតាមហ្វេសប៊ុករបស់លោក ឌួង ឆាយ បានបង្ហោះវីដេអូ សកម្មភាព កូនស្រីពៅ អមដោយសាររៀបរាប់ថា «កូនស្រីពៅចេះណាស់យំទារតាមប៉ាទៅផ្ទះមិនចង់ចូលផ្ទះម្តាយគេទេ។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានថ្ងៃបន្ថែមជាមួយកូនៗពីថ្ងៃសុក្រដល់ថ្ងៃអាទិត្រ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖