អ្នកនាង សួស វីសា មួយរយៈចុងក្រោយនេះ យើងឃើញថាមានបញ្ហាឈឺបំពង់កជាង១ឆ្នាំកន្លងមកនោះ ពេលនេះបានប្រសើរជាងមុនច្រើនហើយ ក្រោយពេលអ្នកនាងទៅជួបពេទ្យថៃចុងក្រោយកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ ២០២២ និងទទួលបានលិទ្ធផលល្អប្រសើរជាងមុនច្រើន ដោយអ្នកនាងអាចឡើងច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ និងចេញទៅក្រៅប្រទេសដោយរីករាយជាមួយក្រុមគ្រួសារកាលពីថ្ងៃឆ្លងឆ្នាំ។
អ្នកនាង សួស វីសា និយាយថា មានគ្រូទាយម្នាក់ដែលជាប់សាច់ឈាមជាមួយអ្នកនាងបានប្រាប់ថា សំឡេងរបស់អ្នកនាងត្រូវគេយកទៅលាក់ទុកនៅលើភ្នំ ព្រោះតែខុសសម្ដីដែលអ្នកនាងបន់ស្រន់ហើយមិនព្រមធ្វើតាម ក្រោយសម្រេចបំណង។ វីសាបន្តថា អ្នកនាងមិនបានបន់អ្វីនោះទេ ប៉ុន្តែត្រូវបានគ្រូទាយរម្លឹកថា មានរៀបចំពិធីបន់សែនព្រេងទ្រង់ទ្រាយធំណាស់។
យ៉ាងណាមិញ ថ្មីៗនេះ លោកថមមី បានដឹកដៃភរិយារបស់ខ្លួន ទៅចុះកុងត្រាបើកគម្រោងដីឡូតិ៍លំនៅដ្ឋានធម្មជាតិ ថមមី-វីសា ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល ថមមី ហៅភរិយារបស់ខ្លួនថា ជាលោកជំទាវ ដែលសំណួរនេះនៅតែជា ចម្ងល់ថាតើ លោកថមមី ឡើងជាឧកញ៉ាហើយ? ដោយមើលឃើញថា មិនចង់ល្បីក៏ចង់លាក់បាំងរឿងនេះ ។
ប្តីប្រពន្ធសហគ្រិនវ័យក្មេង ថ្ងៃនេះនាំភរិយាទៅកម្មវិធីចុះ MOUលើ ការវិនិយោគថ្ងៃនេះលោកជំទាវស្រស់ស្អាតណាស់ I love You៕