ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លា.ប់ ប្តីរបស់ខ្លួន ដោយធ្វេីការឆ.ក់ និងរិ.ត.ក សម្លា.ប់។ ចំពោះមូលហេតុដែលប្រពន្ធឈ្មោះ សាន់ ធីតា រៀបចំគម្រោងសម្លា.ប់ប្ដីរបស់ខ្លួន ព្រោះប្តីឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះ2 ឬ3ថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅតែងតែរករឿងវា.យ ប្រពន្ធរហូត ហេតុដូចនេះហើយប្រពន្ធក៏សម្រេចចិត្តជួលគេ ១,០០០ដុល្លារ ដើម្បីឲ្យសម្លា.ប់ ប្ដីខ្លួនឯងតែម្តង។
ប៉ុន្តែប៉ូលីសមិនបានជឿនូវសម្តីរបស់ជនសង្ស័យទាំងពីរនោះទេ ដោយសារតែការសារភាពគឺដូចគ្នាបេះដាក់ ជាពិសេសនោះ ប៉ូលីស និងមហាជនបានលើកឡើងថា នេះដោយសាររឿងប្រពន្ធមានសា ហា ស ហើយប្តីរបស់នាង មកទាន់ពួកគេកំពុងតែមានអ្វីនឹងគ្នា ទើបរៀបផែនការបែបនេះ៕ ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖