ស្ដ្រីម្នាក់បានរៀបចំផែនការ ជួលឃាត.កក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ច.ប់ជីវិតប្ដីខ្លួនឯង រួចយកស.ពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រំលងបានប៉ុន្មានថ្ងៃ ជនជាប្រពន្ធ និងឃាត.កស៉ីឈ្នួល ត្រូវបានកម្លាំងនគរបាលរួមដៃគ្នារវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្រាវជ្រាវឈានដល់ការប.ង្រ្កាបបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លា.ប់ ប្តីរបស់ខ្លួន ដោយធ្វេីការឆ.ក់ និងរិ.ត.ក សម្លា.ប់។ ចំពោះមូលហេតុដែលប្រពន្ធឈ្មោះ សាន់ ធីតា រៀបចំគម្រោងសម្លា.ប់ប្ដីរបស់ខ្លួន ព្រោះប្តីឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះ2 ឬ3ថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅតែងតែរករឿងវា.យ ប្រពន្ធរហូត ហេតុដូចនេះហើយប្រពន្ធក៏សម្រេចចិត្តជួលគេ ១,០០០ដុល្លារ ដើម្បីឲ្យសម្លា.ប់ ប្ដីខ្លួនឯងតែម្តង៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖