នៅចាំបានថាកាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជា អ្នកលក់ឡេ និងផលិតផល តាមហ្វេសប៊ុក ដ៏ល្បីឈ្មោះម្នាក់ បានសម្រេច ចូលរោងការ តាមប្រពៃណីខ្មែរ ហើយ ជាមួយ បុរសខ្ពស់សង្ហាម្នាក់ ឈ្មោះ ហេង គីមហៀង ក្រោយមើលចិត្ត និងដើរលេងជាមួយគ្នា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
កម្មវិធី ថ្ងៃមង្គល របស់ Love Riya ពិតជា អធិកអធមខ្លាំងណាស់ ដែលបានប្រព្រឹត្ត និងរៀបចំ ធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិត នៅភូមិព្រែករាំង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទំាងមានការ ពីសំណាក់ភ្ញៀវកិត្តិយស សាច់ញាតិ មិត្តភក្តិ ទំាងសងខាង យ៉ាងច្រើនប្រកបដោយភាពសប្បាយរីករាយ គ្រប់ៗគ្នា។
យ៉ាងណាមិញក្រោយរៀបការជាមួយគ្នាបានមួយឆ្នាំ អ្នកនាង Love Riya បានរួមរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខរហូតពេលនេះ អ្នកទាំងពីរមានកូនប្រុសម្នាក់ហើយ ជាការពិតណាស់ វត្តមានរបស់កូនប្រុសអ្នកនាង Love Riya កាន់តែធ្វើឲ្យជីវិតប្តីប្រពន្ធរបស់អ្នកនាង កាន់តែមានភាពរឹងមាំ និងមានសុភមង្គលទ្វេរដង ។
ដោយឡែកអ្វីដែរគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺនៅកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ គេបានឃើញស្វាមីរបស់អ្នកនាង Love Riya គឺលោក ហេង គីមហៀង បានបង្ហោះរូបថតបង្ហាញពីរូបសាក់មួយនៅលើដើមទ្រូងរបស់លោក ហើយនៅក្នុងរូបនោះគឺជារូបរបស់ អ្នកនាង Love Riya ដែលជាប្រពន្ធ សំណព្វចិត្តរបស់លោក ផងដែរ ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖