យោងតាមគណនីហ្វេសប៊ុករបស់ប្អូនស្រីឈ្មោះ Khun Sreynich បានបង្ហោះសារថា ជំរាបសួរបងៗក្នុងបណ្តាញសង្គមទាំងអស់ខ្ញុំបានបាត់ដំណឹងបងប្រុសដែលមានឈ្មោះ ខឹម ផល្លី Khoem Pholly តាំងពីថ្ងៃទី12.01.2022វេលាម៉ោង៨យប់រហូតមកដល់ស្មាលនេះគឺមិនទាន់បានដំណឹងអីសោះ ទាក់ទងតាមវិធីណាក៏មិនបាន បើបងប្អូនបានឃើញបុរសដែលមានភិនភាគដូចខាងក្រោមជួយទាក់ទងមកនាងខ្ញុំផងបច្ចុប្បន្នគាត់រស់នៅក្នុងក្រុងតាខ្មៅផ្ទះ171 ផ្លូវ34 ភូមិព្រែកតាឡុង2 សង្កាត់ចាក់អង្រែក្រោម មានជ័យ ហើយកន្លែងធ្វើការ(ផ្លូវ110 សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ)អរគុណសម្រាប់ការជួយចែករំលែក។
រំលងបានមួយថ្ងៃ ស្រាប់តែប្រទះឃើញ សពបុរសម្នាក់ មានស្នាមរបួស ជាច្រើនកន្លែង និងមានជាប់ ចំណ ងដៃជើ ង ត្រូវគេយកមក ប្លុ ងចោ ល នៅក្នុងទឹកប្រឡាយ ស្ថិតនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ មកសមត្ថកិច្ច នៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣ ប្រភពពី កន្លែងកើតហេតុ បានឲ្យដឹងថា សពបុរសខាងលើ គឺជាបុគ្គលិកធនាគារ (CO) ។
បច្ចុប្បន្ន ស ពត្រូវបានស្រង់ ឡើងមក លើគោគ ដើម្បីអោយ សមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ច័ យ ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖