អ្នកណាមិនស្គាល់ អតីតតារាកំប្លែងសម្តីចាក់ទឹកមិនលិច សំបូរវោហាស័ព្ទ នាយ ចឺម ដែលនាពេលនេះ តារារូបនេះ បានប្រែក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលប្រិយមិត្តអ្នកគាំទ្រ ស្គាល់លោកតាមរយៈបទចម្រៀងល្បីៗជាច្រើនបទ។ តែយ៉ាងណា តារាកំប្លែងរូបនេះ ហាក់ឃ្លាតឆ្ងាយបាត់មុខពីក្រុមនាយពាក់មី ហើយបែរជាផ្លាស់អាជីពជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ។
ហើយលោកដាច់ចិត្តចាកឆ្ងាយពីវិស័យកំប្លែង ព្រោះលោកចាប់ផ្តើមល្បីខ្លាំង ក្រោយពីលោកបានបញ្ចេញបទចម្រៀងចំណងជើងថា ពុកអើយម៉ែអើយ។ អ្វីដែលសំខាន់នោះ ព្រោះតែរូបលោកបានទទួលគាំទ្រខ្លាំងជាមួយរាល់បទចម្រៀងដែលលោក បានបញ្ចេញជូនដល់ទស្សនិកជន។ ហើយក្នុងនោះ បើមានរឿងអ្វីនៅថ្ងៃមុខ លោកថា លោកមិនងាយបោះបង់អាជីពជាតារាចម្រៀងនេះឡើយ។
ដោយឡែកនៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបន្ទាប់ពី តារាចម្រៀង នាយ ចឺម ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖