កញ្ញា អាណារ៉ូស ដែលប្រិយមិត្ត ព្រមទាំងមហាជនបានស្គាល់រួចមកហើយថាជា តារាស្រីនិយមចូលចិត្តការស្លៀកពាក់សិចស៊ី ថតបទចម្រៀង និងតែងតែធ្វើបុណ្យសប្បុរស ដែលរូបនាង កំពុងតែមានចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន ជាមួយរូបសម្រស់ដ៏ផូរផង់ផងដែរ។
ម្យ៉ាងវិញទៀត ជារឿយៗ តារាស្រីរូបនេះ តែងតែចែកចាយសាយភាយនូវរាល់ បណ្តុំរូបភាពស៊ីចស៊ីរបស់នាង នៅលើបណ្តាយសង្គមហ្វេសប៊ុក ជាពិសេស និយមស្លៀកពាក់ស៊ីចស៊ី បញ្ចេញរាងរៅយ៉ាងមានទំនុកចិត្ត ជាមួយសម្រស់ដ៏សែនចែងចាំងផងនោះ បានពង្វក់ស្មារតី អ្នកគាំទ្រមិនស្ទើរ ជាពិសេសហ្វេនៗប្រុសតែម្តង។
ជាក់ស្តែងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅកាលពីថ្ងៃទី 13 ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ តារាសម្តែងស្រី កញ្ញា អាណា រ៉ូស បានបង្ហោះ លក់គណនី Tik Tok របស់ខ្លួន ក្នុងទឹកប្រាក់ចំនួន 20 មុឺនដុល្លារ ដើម្បីយកលុយទៅទិញឡានជិះ ។
នេះបើយោងតាមការបង្ហោះរបស់ រ៉ូស បានរៀបរាប់ឲ្យដឹងដូច្នេះថា ៖« តិកតុកfollower 1,3M and like 27,1M ចង់លក់តំលៃ20មុឺនដុល្លា ចង់លក់ព្រោះត្រូវការលុយទិញឡានAlphat ជិះបើបងប្អូនមានចំណាប់អារម្មណ៍ឆាតមក » ។
បន្ទាប់ពីបានឃើញដូច្នេះហើយធ្វើឲ្យបណ្តារអ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយទប់ចិត្តមិនបាន ពួកគាត់បានចូលទៅធ្វើការ ខមមិន ដូច្នេះថា ៖
-ចែថ្មីរហូតអត់ជាន់មួយភាគសោះម៉ង
-លក់បានប្រាប់ផងចែ ខ្ញុំចង់លក់ទាំងខ្លួនខ្ញុំទៀតម៉ងអោយទាំងអស់
-កុំទិញបងប្អូន ខ្ញុំទុកគ្រាន់បន្លាចក្មួយអោយញាំបាយ
-20មុឺន$ ធ្វើផ្ទះឲ្យម៉ែខ្ញុំរស់នៅយ៉ាងស្រួល(សំទោសបើយាយចំពេក)
-លក់ម៉ាជាតិទៀតក៏មិនដាច់ដែរ
-អោយfree ក៏គេអត់យកដែរចែ កុំខឹងហាសសុំទោសផងចែ
-ភាគ3ថ្មី ប្រចាំឆ្នាំ2023 បន្ទាប់ពីភាគ1 រឿង60អោយគេ80 នឹងរឿងភាគ2 ម្ចាស់ដាវគួនអ៉ី ចាំមើលភាគ4ទាំងអស់គ្នា
-សសើរបងពូកែរកកន្លែងអោយគេទើស ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖













