ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាចម្រៀងប្រុសដ៏ល្បីល្បាញឈ្មោះមួយរូបគឺលោក ថុល សុភិទិ ដែលជាអតីតបេក្ខជនជើងខ្លាំងមួយរូប ដែលមានភាពលេចធ្លោម្នាក់ក្នុងកម្មវីធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី ៤ ផងដែរ ។
ដោយឡែកបើយើងក្រឡេកមកមើលជីវិតឯកជនរបស់តារាចម្រៀងប្រុសសម្លេងផ្អែមរូបនេះវិញ ឃើញថាពេលនេះ ភិទិ កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយនិង អ្នកមេម៉ាយកូន១ម្នាក់ ដែលជាអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះ និងមានរូបសម្ផស្ស ស្រស់ស្អាតថែមទៀតផង ។
យ៉ាងណាមិញមិត្តស្រីរបស់ ភិទិ មានឈ្មោះថា ឡុង ម៉ានីន មើលទៅអ្នកទាំងពីរពិតជាសមគ្នាខ្លាំងណាស់មិនចាញ់គូស្នេហ៍តារាដ៏ទៃនោះទេ ។
ទោះបីជាកន្លងទៅ អ្នកទាំងពីរធ្លាប់ទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រក៏ពិតមែន ប៉ុន្តែមិនបានធ្វើឲ្យ ស្នេហារបស់អ្នកទាំងពីរ មានភាពរង្គោះរង្គើនោះទេ ទៀតសោតគឺកាន់តែធ្វើឲ្យស្នេហារបស់ អ្នកទាំងពីរមានរឹងមាំកាន់តែខ្លាំង និងមានភាពផ្អែមល្ហែមជាមួយគ្នាលើសដើម ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ គេបានឃើញ អ្នកនាង ឡុង ម៉ានីន បានបង្ហោះថា ខ្ញុំនិចប្អូននីន អ្នកឆាតមកគាត់គាត់អត់បានតបទេគាត់គេងពេទ្យ2ថ្ងៃហើយអាណិតណាស់មិនដែលត្អូញត្អែរ ខ្លួនជាស្រីទេតែការងារ100ជំពូកស្អីក៏ធ្វើដែរ មិនដែលអោយគ្រួសារ និងអ្នកជុំវិញខ្លួនពិបាកទេ ការងាររកសុីច្រើនឆ្លៀតឡាយលក់ដល់យប់ទាំងខ្លួនឈឺ + ប៉ាឈឺធ្ងន់ + ប្អូនពៅដើរលេងបាត់ពីផ្ទះ និង បញ្ហាតូចៗខ្លះៗមួយចំនួនទៀត គិតច្រើនស្រ្តេស ធ្វើអីមិនចេញគាត់លេបថ្លាំសម្លាប់ខ្លួនតែបញ្ជូនមកពេទ្យទាន់ ឥឡូវអត់ដឹងខ្លួនទេ ជីបចម្តងឡើងម្តងចុះ ខ្សោយខ្លាំងពេទ្យថាអាចប្រឈមនឹងគាំងបេះដូង ត្រូវនៅពេទ្យតាមដានបន្តទៀត៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖






