ដូចដែលប្រិយមិត្ត បានស្គាល់រួចហើយផងដែរ លោក កក្កដា សោភ័ណ្ឌ គឺជាតារាហ្វេសប៊ុកម្នាក់ ក៏មានឈ្មោះល្បីមិនធម្មតានោះទេ ពោលគឺផ្ទុះល្បី ក្រោយផ្ទុះមហាជននាំគ្នារិះគន់ តាមរយៈការបញ្ចេញឥរិយាបទដ៏មិនសមទំនងផ្សេងៗ កាលពីអន្ទិតរូបនេះនៅជាព្រះសង្ឃ ព្រោះតែ រូបគេមានអត្តចរិកជាមនុស្សស្រី។
យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបែកធ្លាយរូបភាព និងវិដេអូប៉ុន្មានឃ្លីបនៅលើបណ្តាញសង្គម TIK TOK ដោយបានឃើញ អន្ទិត កក្កដា សោភ័ណ្ឌ បានបង្ហាញភាពផ្អែមល្ហែម និងថើមមាត់គ្នាជាមួយនិងបុរសម្នាក់ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះផងដែរ។
មិនត្រឹមតែបង្ហោះវិដេអូផ្អែមល្ហែមនោះទេ លោក លីមុីង ដែលត្រូវបានគេសង្ស័យថា ជាគូស្នេហ៍របស់ អន្ទិត កក្កដា សោភ័ណ្ឌ ក៏បានភ្ជាប់មកជាមួយនិងសារ ដូច្នេះផងដែរថា ៖ «B យក B សេីចសប្បាយនឹងGender ពួកខ្ញុំ តួប្ដីតួប្រពន្ធ ការស្រលាញ់ក្ដីសុខមិនមែនមានសំរាប់តែមនុស្សភេទប្រុស និង ស្រីទេ គឺមានសំរាប់មនុស្សគ្រប់គ្នា។ ខ្លះលាក់បាំងភេទខ្លួនឯង ហេីយចាំតែតិះតៀលជេរគ្នាឯងបងលីមុីង ច្បាស់លាស់ជាមួយកូនកណ្ដុរសតូច សុំពាក្សជូនពរផងណា» ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖