បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១២ ខែមករា មានហេតុការណ៍ដ៏គួររន្ធត់ ក្រោយ មានមនុស្សប្រុសស្រី៣នាក់បាននាំគ្នាផឹកស្រាបណ្តាលឱ្យពុលស្លាប់២នាក់និងម្នាក់ទៀតកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។
យោងតាមសេចក្តីរាយការណ៍ពី សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ពុលស្រានេះបានកើតឡើងនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១២ ខែមករា។ ជនរងគ្រោះដែលស្លាប់ដោយពុលស្រា២នាក់ឈ្មោះ ហ៊ាន ប៊ុនណារ៉ាត់ អាយុ៤៧ឆ្នាំនៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ឈ្មោះ ពេក អានី ភេទស្រី អាយុ៣៦ឆ្នាំ ជាម្ចាស់ផ្ទះនៅបូរីមានជ័យ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ កំពុងជួយសង្រ្គោះ។
សមត្ថកិច្ចដដែលបានបន្តថា មុនកើតហេតុ ជនរងគ្រោះបាននាំគ្នាទិញស្រាផ្ទះឈ្មោះ ពេក អានី រួចនាំគ្នាផឹក។ក្រោយមកក៏បានពុលស្រាទាំង៣នាក់ ហើយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ក៏បានស្លាប់២នាក់នៅមន្ទីរពេទ្យនោះ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖