តារាចម្រៀងប្រុសលោក ដួង វីរៈសិទ្ធ បានធ្វើឲ្យបណ្តារអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានចាប់ដៃគូជាមួយនិងតារាចម្រៀង កញ្ញា ប៉ាច គីមមួយ បងស្រាយបទចម្រៀងមួយដែលមានចំណងជើងថា ៖« ខួបស្នេហ៍ » ហើយចម្រៀងមួយបទនេះដែរ និពន្ធដោយលោក ទ្រី សក្កដា ដែលជាអ្នកនិយពន្ធវ័យក្មេងម្នាក់ដែរពោពេញទៅដោយទេពកោសល្យ និងសមត្ថភាពខាងផ្នែកនិពន្ធ ។





ជាមួយគ្នានេះដែរចំពោះអត្ថន័ MV របស់បទចម្រៀង ខួបស្នេហ៍ បានបង្ហាញពីការកសាងសុភមង្គលរបស់គ្រួសារតូចមួយ ដែលផ្តើមចេញពីក្តីស្រឡាញ់ស្មោះស្ម័គ្រ និងការលះបង់របស់គូស្នេហ៍មួយគូនោះ ដើម្បីឲ្យគ្រួសាររបស់ពួកគេមានសុភមង្គល ។









ដូចដែរពុកម៉ែបងប្អូនបានហើយថា ដើម្បីបង្កើតគ្រួសារមួយដ៏មានសុភមង្គល គឺវាមិនពិបាកនោះទេ ប្រសិនបើយើងចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ ចេះបែកចែក ចេះថ្លឹងថ្លែង ចេះយោគយល់ នោះការរស់នៅជាមួយគ្នា ពិតជាសុខសាន្តបានដល់កូនចៅជានិរន្តិ៍។ និយាយជារួម គ្រួសារមួយមានសុភមង្គលបាន អាស្រ័យលើដៃគូទាំងពីរនេះឯង ដែលចេះថ្នាក់ថ្មម ព្រមចុះចាញ់ទាំងសងខាង ហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីក្តីសុខទាំងអស់គ្នានៅក្នុងគ្រួសារ ។







ទន្ទឹមនិងនេះដែរ បទចម្រៀងដែរ បកស្រាយដោយលោក ដួង វីរៈសិទ្ធ មួយកញ្ញា ប៉ាច គីមមួយ នេះដែរមិនត្រឹមតែមានអត្ថន័យ អបរំល្អនោះទេ បើយើងមកចាប់អារម្មណ៍ ទិដ្ឋភាពនៅក្នុង MV របស់បទនេះវិញ គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ប្លង់និមួយៗពោពេញទៅដោយភាពស្រស់ស្អាត និងមើលទៅប្លែកភ្នែកណាស់ ជាពិសេសគឺទិដ្ឋភាពនៅក្នុងផ្ទះ គឺមានការតុបតែង និងរចនា បានយ៉ាងល្អបំផុត ហើយនេះក៏ជាផ្នែកមួយដែលជួយឲ្យ MV នៅក្នុងបទចម្រៀង ខួបស្នេហ៍ នេះកាន់តែមានភាពទាក់ទាញ បន្ថែមមួយកម្រិតទៀត ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖