នៅកាលពីពេលថ្មីៗនេះ បើក្រឡេកទៅមើលនៅក្នុងបណ្តាញសង្គម Tik tok ឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានគូស្នេហ៍មួយគូដែលជា មនុស្សស្រី ស្រឡាញ់ភេទដូចគ្នា បានភ្ជាប់ពាក្យនៅកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ។
យ៉ាងណាមិញគូស្នេហ៍មួយគូនេះគេបានសង្គេតឃើញថា ខាងស្រីនៅក្មេង និងមានរូបសម្ផស្ស ស្រស់ស្អាតមិនចាញ់តារាឡើយ ចំណែកដៃគូម្នាក់ទៀតដែលជាប្តី គាត់មានវ័យរាងចំណាស់ជាងខាងស្រីបន្តិច ប៉ុន្តែមើលទៅអ្នកទាំងពីរពិតជាស្រឡាញ់គ្នាស្អិតល្មួត បេះមិនដាច់នោះទេ ។
ស្របពេលដែល ទាំងពីរកំពុងតែមានសេចក្តីសុខ ក៏មានមតិរិះគន់មិនតិចដែរពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន តូច។ នៅក្នុងនោះដែរគេបានឃើញនារីម្នាក់បានចូលទៅធ្វើការ ខមមិនដាក់ ខាងស្រីថា «ចែស្អាតណាស់ម៉េចបានទៅអ៊ីចឹង» ទើបកូនក្រមុំធ្វើការឆ្លើយតបវិញថា ៖«អរគុណអូនដែលសរសើរបងស្អាត ហើយធ្វើម៉ិចបើព្រហ្មលិខិតកំណត់ឱ្យបងស្រឡាញ់មនុស្សស្រីដូចគ្នាហើយ បងមិនដឹងកែចរិតឱ្យមកស្រឡាញ់មនុស្សប្រុសវិញម៉ិចទេ»
គួរបញ្ជាក់ផងដែរថាស្ថិត ក្រោម ច្បាប់ ជាតិ និង ច្បាប់ អន្ដរ ជាតិ បុគ្គល គ្រប់ រូប រាប់ ទាំង ម នុស្ស ស្រីស្រ លាញ់ ភេទ ដូច គ្នា ម នុស្ស ប្រុស ស្រ ឡាញ់ ភេទ ដូច គ្នា ម នុស្ស ស្រ ឡាញ់ ភេទ ពីរ និង ម នុស្សប្តូរ ភេទ ( ម នុស្ស ស្រ ឡាញ់ ភេទ ដូច គ្នា) មាន សិទ្ធិ ទ ទួល បានសិទិ្ធ ដូ ច បុគ្គល ដ ទៃ ទៀត ដែរ។
មា ត្រា១ នៃ សេ ច ក្តីប្រ កាស ជា ស កលស្តី ពីសិទិ្ធ ម នុស្ស អះ អាង ថា ម នុស្ស ទាំង អស់ កើត មក មាន សេ រី ភាព និង សម ភាព ក្នុង ផ្នែក សេ ចក្ដី ថ្លៃ ថ្នូរ និង សិទ្ធិ ហើយ ថា ម នុស្សម្នាក់ៗ មាន សិទ្ធិ សេ រី ភាព គ្រប់ យ៉ាង ដោយ មិ នប្រ កាន់ បែង ចែក ណា មួយ។ គោល កា រណ៍ ទាំង នេះ ស្តី ពី ស កល ភាព ភាព ស្មើ គ្នា និង ការ មិ ន រើស អើង ដែល មាន ចែង ផង ដែរ នៅ ក្នុងធម្ម នុញ្ញ អង្គ កា រស ហប្រ ជា ជាតិ និង សន្ធិ សញ្ញា សិទ្ធិ ម នុស្ស ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖