ភ្នំពេញ៖ នៅកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានបុរសជាអ្នករត់ Pass app ម្នាក់កំពុងតែដឹកភ្ញៀវសុខត្រូវបាន ជនស៊ីវិលមួយក្រុម នាំគ្នាមកវាយខ្នោះ ដាក់ក្នុងឡាន ប៉ុន្តែសំណាងល្អត្រូវប្រជាពលរដ្ឋនៅទីនោះ ជួយឃាត់ទាន់ ។
នេះបើយោងតាមការរៀបរាប់របស់បុរសរូបនេះឲ្យដឹងថា គាត់ត្រូវបានជនស៊ីវិលមួយក្រុមបានចាប់គាត់វាយខ្នោះរុញចូលឡាន ដោយចោទថា អ្នករត់ Pass app រូបនេះបានបានប្រើប្រាស់ថ្នាំញៀន ទាំងដែលជាក់ស្តែង អ្នករត់ Pass app រូបនេះមិនបានប្រព្រឹត្តដូចដែល ជនស៊ីវិលមួយក្រោមនោះចោទប្រកាន់នោះទេ ។
យ៉ាងណាមិញបុរសដែលជាអ្នករត់ Pass app មានគណនីហ្វេសប៊ុកឈ្មោះថា Kaka Rabona បានបង្ហោះវិដេអូភ្ជាប់មកជាមួយនិងសារ ដូច្នេះ ៖ ឈឺចាប់ខ្លាំងណាស់ និយាយថាចាប់ច្រឡំ ប៉ុន្តែខ្ញុំជិតស្លាប់ទៅហើយ។
ជាចុងក្រោយជនរងគ្រោះបានបញ្ជាក់ថា ក្រោយដឹងថាចាប់មនុស្សច្រឡំហើយ ជនស៊ីវិលមួយក្រុមនោះ គ្មានសូម្បីតែពាក្យសូមទោស មួយម៉ាត់ មកលើរូបដែលជាជនរងគ្រោះឡើយ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖