សម្តេចតេជោ ហ៊ុន សែន ល្ងាចនេះប្រើពេល២ម៉ោងដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។ចូលឆ្នាំសកលមិនបានសម្រាកព្រោះមានកម្មវិធីការងារ។ជាមួយនឹងការវាយបានល្អក៏បានទទួលព័ត៌មានពីនេត សាវឿនដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថាហ៊ុន ជានឹងវិលត្រឡប់ទៅនៅជាមួយភរិយានិងកូនៗវិញខ្ញុំកាន់តែសប្បាយចិត្តដោយឃើញក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារបានយ៉ាងល្អ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចបានធ្វើការសួរនាំស្រាវជ្រាវលោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នាជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្នលោក ហ៊ុន ជា មានកូនស្រី២នាក់ ធំៗទៀតផង។
សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា«សូមនាងទី២ សូមដកខ្លួនចេញបានទេ ដោយសូមអំពាវនាវ និងនិយាយចំហតែម្ដង «…»ស្រីដែលកំពុងបង្ហោះ Facebook ជាមួយអាជា (លោក ហ៊ុន ជា) មិនមែនជាប្រពន្ធអាជាទេ គឺជាស្រីរបស់អាជា»៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖
.jpg?1672971372)










