កម្សាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងស្រីដ៏ល្បីឈ្មោះ ទេព បូព្រឹក្ស បានបង្ហោះរូបថតរបស់ខ្លួនដែលកំពុងតែមានផ្ទៃពោះបានធ្វើឲ្យហ្វេនៗនិងមហាជនទូទាំងប្រទសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។
យ៉ាងណាមិញនរណាៗក៏ដឹងដែរថា តារាចម្រៀង ទេព បូព្រឹក្ស គឺជាគូស្នេហ៍របស់តារាចម្រៀងរ៉េបលោក ជី ដេវីត ហើយអ្នកទាំងពីរពិតជាមានភាពល្បីល្បាញខ្លាំងណាស់នៅក្នុងវិស័យសិល្បៈខ្មែរ ហើយបើយើងក្រឡេកមកមើលជីវិតស្នេហ៍របស់តារារូបនេះវិញ គឺថាអ្នកទាំងពីរបានស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីឥតមានការប្រែប្រួលនោះទេ គឺនៅតែស្រឡាញ់គ្នាខ្លាំងដដែល និងមានភាពផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោងអញ្ចឹង ។
ដោយឡែកបើយើងក្រឡេកមកមើលសម្រស់របស់តារាចម្រៀង ទេព បូព្រឹក្ស ពេលកំពុងតែពពោះកូនដំបូងវិញមើលទៅតារាស្រីរូបនេះនៅតែមានសម្រស់ស្រស់ស្អាតដដែល មិនឃើញនាងបាក់សម្រស់ឡើយ ហើយនៅពេលធ្វើខ្លួនម្តងៗនៅតែមានភាពទាក់ទាញខ្លាំងមិនចាញ់កាលពីមិនទាន់មានផ្ទៃពោះឡើយ ៕









