តារាចម្រៀងស្រីល្បីឈ្មោះពីរូប ជ្រកក្រោមផលិតកម្មផ្សេងគ្នា ប៉ុន្តែក៏ជាមិត្តភក្តិនឹងគ្នា នោះ គឺ តារាចម្រៀងស្រីស្អាត សុខ ពិសី និង សុខ ស្រីនាង ដែលទទួលបានការគោរពស្រឡាញ់ ពីសំណាក់បងប្អូនមហាជនជាច្រើន ដោយសារតែទឹកដមសំលេង ដ៏ពីរោះរបស់ អ្នកទាំងពីរនាក់ បានអន្ទង់ចិត្តមិត្តអ្នកស្តាប់ឲ្យល ង់ជាមួយសំលេងដ៏ពីរោះពួកគាត់។






ទី១ តារាចម្រៀងស្រី កញ្ញា សុខ ពិសី
តារាចម្រៀងស្រីដ៏មានឈ្មោះល្បី សុខ ពិសី គឺជាតារាចម្រៀងក្នុងដួងចិត្តយុវវ័យមួយរូប ហើយប្រិយមិត្តភាគច្រើនក៏បានជ្រាបរួចមកហើយថា នាង គឺជាតារាចម្រៀងគ្រាប់ពេជ្រ ដ៏សំខាន់ប្រចាំផលិតកម្មសាន់ដេ ព្រោះក្រៅពីមានទឹកដមសំលេងពីរោះស្រួយស្រែសហើយនោះ សុខ ពិសី ក៏ជាតារាចម្រៀងមានរូបសម្រស់ស្រស់សោភា សាច់សខ្ចី សម្តីផ្អែម ចរិតរួសរាយ រាក់ទាក់ចំពោះទស្សនិកជនគួរឲ្យស្រឡាញ់បំផុត។មកទល់នឹងពេលនេះ សុខ ពិសី មានអាយុខ្ទង់ ៣០ឆ្នាំហើយក្តី តែហាក់ស្ងាត់ឈឹងរឿងចូលរោងការ ហ្វេនៗទន្ទឹងរងចាំគ្រប់គ្នា ថាពេលណា ទើបអាយដល ចូលរោងការដូចគេ។











ទី ២ តារាចម្រៀង ស្រី សុខ ស្រីនាង
តារាចម្រៀងជ្រកកោននៅក្នុងផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង ក៏មានប្រជាប្រិយភាពខ្លាំងក្លាមិនចា ញ់ តារាចម្រៀងស្រករគ្នាឡើយ ព្រោះទឹកដមសំលេង ដ៏ពីរោះរណ្តំ ដែលអាចចាត់ទុកបានជាគ្រាប់ពេជ្រ ដ៏មានតម្លៃនៅក្នុងផលិតកម្មផងដែរ។ បើនិយាយពីរូបសម្រស់របស់ សុខ ស្រីនាងវិញ មហាជនមិនតិចទេ ដែលកោតស្ងប់ស្ងែងពីរូបសម្រស់ នាង ទាំងស្រស់ស្អាត ក្មេងជាងវ័យ មានសាច់សខ្ចី សាច់ម៉ដ្ឋស រលោង ចង្កេះមួយក្តាប់ ។ មកទល់នឹងពេលនេះ សុខ ស្រីនាង មានអាយុជាង៣០ឆ្នាំមកហើយ ប៉ុន្តែបើនិយាយពីបទពិសោធន៍ការងារ និង រូបសម្រស់ មិនចាញ់ក្មេង១៨ ឆ្នាំឡើយ។ ចំណែកតារាស្រីស្រស់ស្អាត សុខ ស្រីនាង វិញ តាំងពីជួបស្នេហ៍មិនសមប្រកបជាមួយលោក ស៊ីសុវត្ថិ មក សុខ ស្រីនាង ហាក់មិនអើពើរឿងស្នេហាម្តងទៀតឡើយ ព្រោះគ្មានដំណឹងលិចលឺ ថា រាល់ថ្ងៃនេះ មានទំនាក់ទំនង ជាមួយបុរសរូបណាម្នាក់ឡើយ៕













