កម្សាន្ត ៖ អេនជី គឺជាតារាចម្រៀងស្រីមួយរូបដែលមានភាពល្បីឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះនាងបានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយតារាស្រីរូបនេះបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ។
យ៉ាងណាមិញនៅក្នុងរូបថតនោះគេបានឃើញតារាចម្រៀង អេនជី បានបង្ហាញពីសកម្មភាពជិះកង់ហាត់ប្រាណ ហើយមើលទៅពិតជាទាក់ទាញខ្លាំងណាស់ជាមួយនិងរាងដ៏ស្លីម ជាពិសេសនោះគឺស្បែកដ៏សចែងចាំងខ្ចីដូចបណ្តូលរបស់នាងតែម្តងស្រស់ស្អាតខ្លាំងណាស់ គឺថាសម្រស់របស់ អេនជី នៅក្នុងរូបថតប៉ុន្មានសន្លឹកនេះមានភាពលេចធ្លោតែម្តង ។
ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញបែបនេះហើយ មានមហាជនជាច្រើនបានលាន់មាត់សរសើរពីសម្រស់របស់តារាស្រីរូបនេះគ្រប់គ្នាព្រោះថាពេលនេះ អេនជី មានកូន១ហើយ តែសម្រស់នៅតែខ្ញង់ និងស្រស់ស្អាតកាន់តែខ្លាំងរឿងអីមិនត្រូវមហាជនកោតសរសើរពីសម្រស់របស់នាងនោះ ៕






