កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ក្រោយពេលបានស្តាប់សំលេងរបស់អ្នកលក់លៀសហាលម្នាក់ ដែលមានទឹកដមសំលេងពីរោះមិនធម្មតាឡើយ រហូតធ្វើឲ្យ ទទួលការកោតសរសើរពីសំណាក់ពុកម៉ែបងប្អូន និង មានការភ្ញាក់ផ្អើលដល់ លោកខេម ដែលកំពុងនៅអាមេរិកថែមទៀតផង។
អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍៍ខ្លាំង មិនអាចមើលរំលងបាននោះគឺ ទៅលើរូបរាងដ៏ស្រស់សង្ហា អមជាមួយនឹង ម៉ូតសក់ប្លែក មិនធ្លាប់ជួបពីមុនមកដែលធ្វើឲ្យ មហាជន ពិតជាស្ងោចសរសើរពីរូបសម្បត្តិរបស់បុរសលក់លៀសហាលរូបនេះយ៉ាងខ្លាំង។
ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅ តារាចម្រៀងប្រុស លោក ខេម ក៏បានបង្ហោះសារថា "បងមកអាមេរិក មិនទាន់បានប៉ុន្មានថ្ងៃផង ប្អូនចង់ដណ្ដើមអាជីពបងហើយ សង្ឃឹមពេលបងត្រឡប់ទៅវិញ ប្អូនប្រគល់អាជីពនេះជូនបងវិញ សំខាន់សក់របស់ប្អូនពិតជាពិបាករកណាស់ម៉ូតបែបនេះ អរគុណសម្រាប់ការស្រលាញ់គាំទ្រ"។
បើសិនជាបងប្អូនចាប់អារម្មណ៍ចង់ទិញលៀសហាលរបស់បងប្រុស ម្ចាស់ គណនីហ្វេស Tik Tok ឈ្មោះថា បានបង្ហោះសារថា "បេីមានបងប្អូនណាចង់ញាំលៀសហាលទាន់សម័យទិញមួយកំប៉ុងថែមចំរៀងមួយបទ អាចមកទិញបានម្តុំបឹងត្របែក ផ្លូវ396 ( លេខអ្នកលក់លៀស 097.5205990 )"។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ថា "ពិរោះណាស់ ហើយសំលេងដូចidolខេមណាស់, គាត់កាត់សក់ចឹងដើម្បីល ក់ដា ច់, ជួបបានម្ដងនៅទួ លស្លែ ង មូដសក់ញា ក់ជា ងនិងទៀតហ៎, ម៉ូតសក់ឈ្ នះអស់ មា, អ្នកលក់ឡូយមេស, សក់គាត់ស្អាត, ពិរោះខ្លាំងណាស់, ចង់ក្លាយជាអ្នកចម្រៀងតែម៉ែអោយមកលក់លៀស, មនុស្សបែបនេះ គឺគាត់ឲ្យតំលៃលើអ្វីដែលគាត់កំពុងធ្វើ ទោះបីជាគាត់លក់លៀសហាល តែគាត់ស្រឡាញ់មុខរបររបស់គាត់, គួរឲ្យសរសើរ៕
មានវិដេអូ៖