ដូចដែលបងប្អូនអ្នកលេងបណ្តាញសង្គមជ្រាបហើយថា កាលពីយប់មិញនេះ កម្មវិធី Miss Grand International 2022 ដែលរៀបចំការប្រកួតយ៉ាងស្វីតស្វាញអស់រយៈពេញមួយខែពេញ នៅកោះបាលី និង ទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយឆ្នាំនេះ ម្ចាស់មកុដ បានទៅលើ Miss Grand មកពីប្រទេសប្រេស៊ីល គឺនាង Isabella Menin។



ដោយឡែក បើងាកទៅមើល បវរកញ្ញា មកពីប្រទេសវៀតណាមវិញ ឆ្នាំនេះក៏បានចូលរួមប្រកួតផងដែរ ប៉ុន្តែពិតជារឿងដែលគួរឲ្យសោកស្តាយជាទីបំផុត ដែលបវរកញ្ញា Miss Grand វៀតណាម បានរបូតឱកាសមិនអាចមានសមត្ថភាពឈានចូល Top ទាំង១០នាក់ឡើយ។
បន្ទាប់ពីមិនបានចូលក្នុង Top ១០ គេសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក ASEAN Pageant បានបង្ហោះវិដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលបវរកញ្ញា វៀតណាម កំពុងសម្រក់ទឹកភ្នែក ដោយមិនបានឈានចូល Top ១០ ។គ្រាន់តែបានឃើញដូចនេះ ក៏មានបងប្អូនជាច្រើន បានផ្តល់កំលាំងចិត្ត ដល់បវរកញ្ញា វៀតណាម ឲ្យកញ្ញារឹងមាំ ហើយចូលខមិនថា "អាណិតវៀតណាមដែរអត់ជាប់top 10, រឹងមាំឡើង Miss Grand វៀតណាម៕










មានវិដេអូ៖