ថ្មីៗនេះឃើញថានៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីកំពូលតារាចម្រៀងលោក ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនិងភរិយារបស់លោក ពេលធ្វើដំណើរកម្សាន្តនៅលើទឹកដីអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប ។
យ៉ាងណាមិញអ្វីដែលធ្វើឲ្យទស្សនិកជនប្លែកភ្នែកនោះគឺឧកញ៉ា ខេមរៈ សិរីមន្ត ជាមួយនិងភរិយាបានតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់សម័យមុនមើលទៅពិតជាស្អាតប្លែកភ្នែកមែនទែន មិនត្រឹមតែប៉ុណ្ណោះមើលទៅពិតជាស្រស់ស្អាតដូចជាគូស្នេហ៍ថ្មីថ្មោះអញ្ចឹង ។
ក្រោយឃើញបែបនេះហើយមានហ្វេនៗជាច្រើនបានលាន់មាត់សរសើរដល់ប្តីប្រពន្ធរបស់លោកឧកញ៉ា ជាខ្លាំងជាលោកឧកញ៉ាស្រឡាញ់ប្រពន្ធរបស់គាត់ខ្លាំងណាស់ អ្នកខ្លះទៀតថាពិតជាឡូយមែនពេលលោកឧកញ៉ា តែងខ្លួនបែបនេះ ខ្លះទៀតថាគ្រាន់តែមើលក៏មានក្តីសុខជំនួសដែរ ជូនពរឲ្យបងទាំងពីកាន់តែមានសុភមង្គល ៕








