លោកដុកទ័រ មេត្រី​ ប្រើប្រាស់​បណ្តាញសង្គម​ Facebook​ ដើម្បីជួយដល់​សង្គម​ជាតិរបស់ខ្លួនតាមរយៈការងារសប្បុរសធម៍ជាច្រើន…
-

លោកដុទ័រ មេត្រី គឺជាបុគ្គលមួយដែលមានភាពល្បីល្បាញខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា ខាងផ្នែកមាត់ធ្មេញមិនត្រឹមតែប៉ុណ្ណោះលោកដុទ័រ ក៏ត្រូវបានគេសង្គេតឃើញថា តែងតែជួយដល់ការងារសង្គមជាច្រើនផងដែរនៅកាលពីកន្លងមក រហូតមកដល់បច្ចុប្បន្នក៏លោកនៅតែបន្តជួយរហូតមិនគិតពេលវេលា និងទីកន្លែងឡើយ ។ 

យ៉ាងណាមិញជារឿយគេតែងឃើញលោកលោកដុទ័រ មេត្រី ជួយដល់កិច្ចការងារសង្គមតាមរយៈការចូលរួមជាថវិកាទៅដល់មូលនិធិកុមារកំព្រារ មូលនិធិចាស់ជរា និងមូលនិធីជនពិការជាដើម មិនត្រឹមតែប៉ុណ្ណោះលោក លោកដុទ័រ មេត្រី ក៏តែងតែជួយផ្តល់ជាថវិកាក៏ដូចជាសម្ភារៈសិក្សា ទៅដល់ក្មេងៗក្រីក្រនៅតាមជនបទផងដែរ ។ 

ទន្ទឹមនិងនេះដែរតាមរយៈកិច្ចការសង្គមរបស់ លោកដុទ័រ មេត្រី មានមហាជនខ្មែរជាច្រើនបាននាំគ្នាសាទរខ្លាំងណាស់ គ្រប់ស្រឡាញ់គាំទ្រនិងពេញចិត្តយ៉ាងខ្លាំងនូវសកម្មភាពជួយសង្គមរបស់លោក ហើយគាត់បានលើកទឹកចិត្តឲ្យលោកដុទ័រ មេត្រី នៅតែបន្តសកម្មភាពជួយសង្គមនេះបន្តទៀតផងដែរ ៕