កម្សាន្ត ៖ មានប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយពីតារាចម្រៀង អេនជី មិនត្រឹមតែមានសម្លេងពិរោះនោះទេ អេនជី ថែមទាំងមានអត្តចរិកល្អ ភាពស្មោះត្រង់ និងមានភាពរួសរាយរាក់ទាក់គួរឲ្យស្រឡាញ់ថែមទៀតផង ដូច្នេះហើយទើបតារាស្រីរូបនេះមានមហាជនជាច្រើនស្រឡាញ់ចូលចិត្តរូបនាងយ៉ាងខ្លាំង ។
ដោយឡែកបើក្រឡេកមកមើសម្រស់របស់តារាស្រីរូបនេះវិញក៏មិនធម្មតាដែរ អេនជី មានសម្រស់ពិតជាស្រស់ស្អាតខ្លាំងណាស់ ថ្វីត្បិតតែពេលនេះនាងរៀបការមានគ្រួសារនិងឆ្លងកាត់ការមានបុត្រម្តងរួចក៏ពិតមែនប៉ុន្តែរឿងទាំងនេះមិនបានធ្វើឲ្យសម្រស់របស់ អេនជី អន់ថយឡើយ ទៀតសោតមានតែស្អាតលើសដើម ។
ជាក់ស្តែងនៅមុននេះបន្តិច អេនជី បានធ្វើឲ្យប្រិយមិត្តដែលជាអ្នកគាំទ្ររូបនាងមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាស្រីរូបនេះបង្ហោះរូបថបង្ហាញចង្កេះដ៏តូចច្រឡឹងរបស់នាង មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន មិនសរសើរមិនបាននោះទេ កូនមួយហើយថែ អេនជី អាចថែរាងបានយ៉ាងស្អាតមើលទៅពិតជាដូចក្រមុំ១៨ឆ្នាំណាស់ មើលមិនសមថាជាអ្នកមានប្តីនោះទេ ៕








