កាលពីយប់មិញនេះ បវរកញ្ញា តំណាងឲ្យប្រទេសកម្ពុជាយើង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឲ្យអ្នកគាំទ្រ មានអារមម្មណ៍ថា សប្បាយរីករាយ និងស្រែកហ៊ោកញ្ជ្រៀវ ខណៈពេលដែលកញ្ញា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត លើកឆាកអន្តរជាតិ ជាមួយការបោះជំហានយ៉ាងស្វាហាប់ ពោរពេញទៅដោយទំនុកចិត្ត នៅក្នុងវគ្គ «Preliminary Competition » ក្នុងឈុតកីឡា Sportwear និង ឈុតរាត្រីសមោសរ Evening Gown ដោយ វត្តីសារ៉ាវឌ្ឍី ពិតជាមានភាពទាក់ទាញ ចិត្តអ្នកទស្សនាយ៉ាងខ្លាំង ក្រោយពេលឃើញរូបសម្រស់របស់នាង។



បើយោងតាមផេកផ្លូវការរបស់ Miss Grand Cambodia បានបង្ហោះសារថា"ការបង្ហាញខ្លួនរបស់ ???? ????? ???????? “កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី” ក្នុងឈុតកីឡា ????????? នៅវគ្គ ??????????? ??????????? ក្នុងកម្មពិធី Miss Grand International 2022"។
ដោយឡែកក្រោយពីបានឃើញរូបសម្រស់ដ៏ស្រស់ស្អាតរបស់ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីយប់មិញ ហើយបានធ្វើឲ្យតារាចម្រៀងប្រុស លោក ករុណា ពេជ្រ បានបង្ហោះសារថា "សុំសរសើរ បេក្ខភាព Miss Grand Cambodia 2022 ឆ្នាំនេះ ពិតជា មិនធម្មតា ទាំងសម្រស់ និង ការខិតខំប្រឹងប្រែង បូកផ្សំសមត្ថភាព …. រីឯ មួយឈុតនេះវិញ សាកសម ថ្លៃថ្នូរ ទាន់សមយ័ ប ង្ក ប់ដោយការច្នៃប្រឌិតខ្ពស់ ក្រ ឡាគោមបុរាណខ្មែរ ..ជូនពរប្អូនស្រី ជោគជយ័…
បញ្ជាក់: មិនមែន ស្គាល់ជាមួយប្អូនៗ បានសរសើរទេ គឺ មិនដែលធ្លាប់ស្គាល់ប្អូនទេ ទាំងប្អូនស្រីបេក្ខភាព និង ប្អូនៗ ក្រុមអ្នកឌីហ្សាញ ច្នៃម៉ូត ប៉ុន្តែគ្រាន់ចង់បង្ហាញអ្វី ដែល ខ្មែរធ្វើបាន…។
































